(ភ្នំពេញ)៖ ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) រកបាន ៣ពិន្ទុបន្ថែមក្នុ្ងលីគប្រចាំសប្តាហ៍ទី៥ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរ ដោយលទ្ធផល ៣-០ នៅថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១ នេះ។

ទាក់ទងទៅនឹងការប្រកួតរបស់ក្រុមទាំងពីរ ក្រុមទ័ពទាត់បញ្ចូលទីដោយកីឡាករ Yuta នៅនាទីទី៤ នៅមុនពេលមិត្តរួមក្រុម Alves រកបានគ្រាប់ទី២ នៅទី៣១ និង១គ្រាប់ចុងក្រោយរបស់កីឡាករ Bata នៅនាទី ៩០+៣ ដោយបិទជាប់មិនឲ្យម្ចាស់ផ្ទះសូលទីឡូអង្គរតដៃបាន ១គ្រាប់ឡើយ។

កងយោធពលខេមរភូមិន្ទ ដែលបានចាញ់ក្រុមអង្គរថាយហ្គឺរកាលសប្តាហ៍ទី៤ នៅក្នុងលទ្ធផល៣-២ នៅពេលដែលពួកគេបានឆ្លងកាត់ ៣ប្រកួតកន្លងមកនេះ ឈ្នះ ២ដង និងស្មើ ១ដង ឈរនៅចំណាត់ថ្នាក់លេខ២ បណ្តោះអាសន្ន ស្មើនិងពិន្ទុក្រុមកំពូលតារាងអង្គរថាយហ្គឺរ មាន ៧ពិន្ទុដូចគ្នា។

ចំណែកឯសូលទីឡូអង្គរវិញ កាលពីសប្តាហ៍ទី១ ធ្លាប់ចាញ់ក្រុមភ្ញៀវភ្នំពេញក្រោន យ៉ាងចាស់ដៃក្នុងលទ្ធផល ៧-១ ធ្វើឲ្យពូួកគេឆ្លងកាត់ ២ប្រកួតមកនេះ ចាញ់ទាំងអស់ និងឈរលេខ១៣ បាតតារាង៕