(អាមេរិក)៖ កម្មវិធី WhatsApp ត្រូវបានគេរាយការណ៍មកថា បាននិងកំពុងតែសាកល្បងទៅមុខងារថ្មី ដែលផ្ដល់នូវលទ្ធភាពក្នុងការផ្ទេរ Chat រវាងប្រព័ន្ធដំណើរការ iOS និង Android។

យោងតាមការចេញផ្សាយរបស់សារព័ត៌ MacRumore នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា មុខងារថ្មីរបស់ WhatsApp នេះ នឹងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការ Log ប្ដូរទៅប្រើទូរស័ព្ទផ្សេងរវាង iOS និង Android។

មិនទាន់មានព័ត៌មានច្រើនទាក់ទងនឹងមុខងារថ្មីនេះច្រើនទេ គ្រាន់តែដឹងថា នឹងផ្ដល់លទ្ធភាពអាចឲ្យធ្វើការ Transfer នូវ Chat , Log និង Transcripts ប៉ុន្តែរបៀបនៃការ Transfer គេមិនទាន់ដឹងច្បាស់ទេ។

បើតាមការបញ្ជាក់បន្ថែមពី WABetaInfo បានឲ្យដឹងថា មុខងារនេះគឺអាចប្រើបានតែ កម្មវិធី WhatsApp ជំនាន់ចុងក្រោយទាំង iOS និង Android ហើយនៅពេលដែល WhatsApp ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នឹងធ្វើការប្រកាសពីលក្ខខណ្ឌនៃការប្រើ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពី WhatsApp បានប្រកាសដាក់ចេញគោលការណ៍ថ្មីដែលតម្រូវឱ្យអ្នកប្រើប្រាស់ចែករំលែកទិន្នន័យផ្ទាល់ខ្លួនជាមួយនឹង Facebook បានធ្វើឲ្យអ្នកប្រើប្រាស់មិនសប្បាយចិត្ត នឹងងាកទៅប្រើកម្មវិធីផ្សេង ដូចជា Telegram ជាដើមព្រោះតែគោលការណ៍ថ្មីនោះត្រូវបានអ្នកប្រើប្រាស់គិតថា ជាការរំលោភលើភាពឯកជន៕