(ភ្នំពេញ)៖ លោក អ៊ុក ច័ន្ទដារ៉ាវុធ នាយកផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុន The Seven Residence Co.,Ltd បានបញ្ជាក់ថា ក្នុងអំឡុងវិបត្តិកូវីដ១៩ សំណង់មួយចំនួនបានផ្អាក ឬពន្យាការសាងសង់ ជាពិសេសគម្រោងបរទេស ដោយឡែកគម្រោងក្នុងស្រុកនៅតែបន្តការសាងសង់ធម្មតា ជាក់ស្តែងគម្រោងខុនដូ Seven Residence នៅតែបន្តការសាង់សង់ជាប្រចាំ ទោះបីជាឆ្នាំ២០២០ ឆ្លងឆ្នាំ២០២១ នៅមានជំងឺកូវីដ១៩ក៍ដោយ។

លោកបញ្ជាក់ថា «ជាលទ្ធផល គឺយើងសាងសង់បានដល់ជាន់ទី៦ជាន់ អាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងក្មេងលេង ភោជនីយដ្ឋាន និងជាកន្លែងសម្រាកលម្ហែរ និងជាន់ចំណតឡាន រួចរាល់តាមផែនការផងដែរ»

លោកបន្តថា «ទោះបីជាវិបត្តិនេះ កើតឡើងប៉ុន្តែតម្លៃអចលនទ្រព្យនៅតែមិនធ្លាក់ថ្លៃ នេះបើមើលតម្លៃដីក្នុងឆ្នាំ២០១៩ ទីតាំងដែលក្រុមហ៊ុន លោកកំពុងសាងសង់ ជាមធ្យមមួយការ៉េត្រឹមតែ ៧០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែបើក្រឡកមកមើលឆ្នាំ២០២១នេះវិញ គឺថាមួយការ៉េឡើងដល់ ១,៥០០ដុល្លារ នេះហើយជាអំណះអំណាងច្បាស់ថា តំបន់នេះតម្លៃឡើងខ្ពស់មានសក្តានុពល មានការអភិវឌ្ឍ ជាក់ស្តែងយើងឃើញមានដូចជា ធនាគារជាតិ ធនាគារឯកជន អាគាររដ្ឋាភិបាល ផ្សារទំនើបអ៊ីអន ម៉ាក្រូ គ្លូបលហៅ ផ្សារទំនើបជីបម៉ុង ផ្សារឃ្លាំងរំសេវ សាលាអន្តរជាតិធំៗ ដូចជា AISPP LOGO WESTERN IU តាំងពីបឋមរហូតដល់មហាវិទ្យាល័យ មន្ទីរពេទ្យអន្តរជាតិ ទាំងនេះ គឺជាអំណះអំណាងថា ទិញខុនដូ The Seven Residence និងឡើងថ្លៃនៅពេលខាងមុខ»

ជាចុងក្រោយលោក សូមឲ្យអតិថិជនទាំងអស់ក្រឡេកមកមើល អត្ថប្រយោជន៍នៃការរស់នៅក្នុងខុនដូ ដែលធ្វើឲ្យអតិថិជនចំណេញប្រាក់ ចំណេញពេលវេលា ធ្វើឲ្យជីវិតងាយស្រួល។ ចំណេញប្រាក់អាចមានទីលំនៅកណ្តាលក្រុងតម្លៃសមរម្យ ទទួលផលចំណេញបានលឿន ចំណេញពេលវេលា នៅជិតកន្លែងធ្វើការ កន្លែងហាត់ប្រាណ ផ្សារទំនើប កន្លែងក្មេងលេង ភោជនីយ៍ដ្ឋាន និងកន្លែងកំសាន្តជាច្រើនទៀត ដែលនោះហើយធ្វើឲ្យជីវិតមានន័យ និងងាយស្រួល ដូចពាក្យស្លោករបស់ ខុនដូ The Seven Residence ឧត្តមភាពនៃការរស់នៅ។ ប៉ុន្តែបើចង់ដឹងកាន់តែច្បាស់មកកាន់ខុនដូ The Seven Residence លោកអ្នកនឹងទទួលបានប្រឹក្សាជូនដោយឥតគិតថ្លៃ៕