(ភ្នំពេញ)៖ វីងម៉ល (WingMall) ដែលជាទីផ្សារអេឡិចត្រូនិចដ៏ទំនើប និងពេញនិយមនៅកម្ពុជា បានឲ្យដឹងថា បុគ្គលិកដឹកជញ្ជូន និងបុគ្គលិកក្នុងការិយាល័យទាំងអស់របស់ខ្លួន ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចរាល់ហើយ។

រាល់សេវាដឹកជញ្ជូន នឹងដំណើរការជាធម្មតា ចាប់ពីម៉ោង៦ព្រឹករហូត ដល់ម៉ោង១០យប់។

លោកស្រី សួស ពៅមាលា ប្រធានជាន់ខ្ពស់ប្រតិបត្តិអាជីវកម្ម WingMall ឲ្យដឹងថា «សុវត្ថិភាពរបស់បុគ្គលិក និងអតិថិជនទាំងអស់របស់ WingMall ជាការងារអទិភាពបំផុតដែលយើងត្រូវធ្វើ ដូច្នេះហើយ បានជាយើងលើកទឹកចិត្តបុគ្គលិកទាំងអស់ ឲ្យទទួលវ៉ាក់សាំងបង្ការកូវីដ១៩គ្រប់គ្នា»

លោកស្រីបានបន្ថែមថា បងប្អូនចង់រក្សាសុវត្តិភាពមិនចេញក្រៅផ្ទះ និងគោរពតាមសរាចរណ៍បំរាមគោចរចាប់ពីម៉ោង៨យប់ ក៏អតិថិជនទាំងអស់នៅតែអាចបញ្ជាទិញ អាហារ, ភេសជ្ជៈ, គ្រឿងទេស, ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ និងផលិតផលជាច្រើនទៀត តាមរយៈវីងម៉លយ៉ាងងាយស្រួល និងមានសុវត្ថិភាពរហូតដល់ម៉ោង១០៖០០យប់ ព្រមទាំងទទួលបានសេវាដឹកជញ្ជូន ដោយឥតគិតថ្លៃរហូតដល់១០គីឡូម៉ែត ក្នុងរាជធានីភ្នំពេញ ថែមទាំងមានការបញ្ចុះតម្លៃជាច្រើនផ្សេងទៀត។

លោកស្រី ពៅមាលា បានបន្ដទៀតថា ផលិតផលរបស់វីងម៉ល សុទ្ធសឹងតែមានស្តង់ដារ ទំនិញមានគុណភាពខ្ពស់, សុវត្ថិភាព, អនាម័យល្អ, តម្លៃសមរម្យ និងមានសេវាដឹកជញ្ជូនល្អឥតខ្ចោះ។ ការដឹកជញ្ជូនរបស់បុគ្គលិកវីងម៉លទាំងអស់ គឺអាចធានាសុវត្ថិភាព១០០% ជូនដល់អតិថិជនគ្រប់រូប ពីព្រោះអ្នកដឹកទាំងអស់ មានសម្ភារៈការពារខ្លួនដូចជា ម៉ាស់, ស្រោមដៃ, អាកុលត្រូវបាញ់ជាប្រចាំមុន ប្រគល់ជូនអាហារភ្ញៀវ រក្សារគម្លាតសង្គម ដែលគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាលស្តីពី ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

សូមជម្រាបថា ដើម្បីប្រើប្រាស់ វីងម៉ល អតិថិជនអាចបង្កើតគណនីវីងដោយខ្លួនឯង ដោយគ្រាន់តែវាយពាក្យ Wing Money ក្នុង App Store ឬ Play Store និងបំពេញព័ត៌មានតាមការណែនាំជាការស្រេច៕