(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏ល្បីនៅកម្ពុជា បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ចំនួន១០០កេស តាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ជូនដល់មន្ទីរពេទ្យបង្អែកអង្គស្នួល ក្នុងខេត្តកណ្តាល ដើម្បីចូលរួមជាមួយមន្ទីរពេទ្យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ការបរិច្ចាគនេះដែលបានធ្វើឡើងកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ដោយលោកស្រី គង់ កុសល នាយិកាទីផ្សារ ខ្មែរ ប៊ែវើរីជីស បានថ្លែងថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលធ្វើការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា គឺដើម្បីចូលរួមសម្រួលដល់ការលំបាករបស់ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងការទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ-១៩។

លោកស្រីសង្ឃឹមថា ការបរិច្ចាគនាពេលនេះ នឹងផ្តល់ជាកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យ ដើម្បីតស៊ូតតាំងក្នុងសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ក្នុងពេលប្រគល់អំណោចខាងលើនេះ វេជ្ជបណ្ឌិត លី សុវណ្ណា ប្រធានមន្ទីរពេទ្យបង្អែកអង្គស្នួល ក៏បានប្រគល់លិខិតថ្លែងអំណរគុណជូនដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានជួយសម្រាលការលំបាករបស់ក្រុមគ្រូពេទ្យ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ស្រាបៀរ គូដូ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផលទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារ៕