(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ក្រុមហ៊ុនសាប៊ូលីប៉ាយ បានចូលរួមឧបត្ថម្ភសាប៊ូលាងដៃចំនួន១០,០៨៨ដប ស្មើនឹង៤២០កេស គិតជាទឹកប្រាក់ស្មើ១៥,១៣២ដុល្លារ តាមរយៈសមាគមក្រុមប្រាំបី ដល់គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីជួយទ្រទ្រង់ និងទប់ស្កាត់ជម្ងឺកូវិត ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេស។

សាប៊ូលីប៉ាយ គឺជាផលិតផលមួយ ដែលល្បីល្បាញជាង៦០ប្រទេសជុំវិញពិភពលោក និងអ្នកជំនាញបោកគក់ជាង២៦ឆ្នាំមកហើយ ហើយកំពុងចរាចរណ៍នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ជានិច្ចកាលតែងតែជួយគិតគូរដល់ការងារសង្គមជាតិយើង ដូចជាគ្រោះទឹកជំនន់ ក្មេងកំព្រា និងទុរគតជនជាដើម។

សូមបញ្ជាក់ថា ផលិតផលលីប៉ាយ មិនមែនមានត្រឹមតែសាប៊ូបោកគក់លីប៉ាយ សាប៊ូលាងចានលីប៉ាយប៉ុណ្ណោះទេ គឺលីប៉ាយ មានផលិតផលជាច្រើនទៀតដូចជាទឹកលាងបង្គន់ ធូបមូស សាប៊ូលាងដៃ ទឹកសម្អាតចង្រ្កានបាយ និងផលិតផលជាច្រើនទៀត ហើយអ្វីដែលផលិតផលលីប៉ាយល្បីល្បាញជាងគេនោះ សាប៊ូលីប៉ាយមានពីរប្រភេទ គឺសាប៊ូបោកគក់ និងសាប៊ូលាងចាន។ សាប៊ូបោកគក់ លីប៉ាយ មានទាំងប្រភេទម្សៅ និងទឹក ។

ម្សៅសាប៊ូបោកគក់លីប៉ាយ ផ្សំពីរូបមន្តពិសេស ពេលប្រើ មិនក្តៅដៃ ឬក្រហាយដៃ មិនធ្វើឲ្យប៉ះពាល់សុខភាពស្បែក អាចបោគកក់ទាំងដៃ និងប្រើជាមួយម៉ាស៊ីន មិនធ្វើឲ្យកកម៉្សៅសាប៊ូលើសម្លៀកបំពាក់ និងជួយសម្អាតស្នាមប្រឡាក់គ្មានសល់ ធ្វើឲ្យសាច់ក្រណាត់ទន់ល្មើយ ភ្លឺរលោងសចែងចាំង ដូចថ្មី ។

ចំណែកឯទឹកសាប៊ូលាងចានលីប៉ាយវិញ មានបីប្រភេទ ក្លិនផ្សេងគ្នា លីប៉ាយផ្សំពីម៉ើមខ្ញីស្រស់, លីប៉ាយផ្សំពីរ៉ែអំបិលរ៉ែធម្មជាតិ និងលីប៉ាយផ្សំពីក្រូចឆ្មា ។ សាប៊ូលាងចានលីប៉ាយ មានគុណប្រយោជន៍ អាចសំអាតជាតិថ្នាំក្នុងបន្លែ និងផ្លែឈើបានស្អាត និងសុវត្ថិភាពល្អ លាងដបទឹកដោះគោកូនក្មេង កំចាត់ជាតិខ្លាញ់ និងក្លិនឆ្អាបរបស់ត្រី មិនប៉ះពាល់ស្បែកដៃ ងាយជម្រះ ចានស ភ្លឺរលោង៕