(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ដែលវិនិយោគលើកសិដ្ឋានផលិតទឹកដោះគោសុទ្ធពីធម្មជាតិឈានមុខគេនៅកម្ពុជា បានបន្តការជួយរបស់ខ្លួនដល់ពលរដ្ឋកម្ពុជាអំឡុងគ្រាលំបាក នៃជំងឺកូវីដ១៩ ដោយផ្ដល់ការបញ្ចុះតម្លៃទិញមួយថែមមួយ នូវផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិ ១០០ភាគរយពីថ្ងៃនេះតទៅ។

អតិថិជនទាំងអស់ ដែលទិញទឹកដោះគោសុទ្ធពីធម្មជាតិ១០០ភាគរយ របស់កសិដ្ឋានគិរីសួគ៌មួយដប ចំណុះ២លីត្រ ឬចំណុះ ៨៣០មីលីលីត្រ នឹងទទួលបានទឹកដោះគោ ១ដប ទំហំដូចគ្នាបន្ថែមទៀតដោយឥតគិតថ្លៃ។

ទឹកដោះគោសុទ្ធពីធម្មជាតិ ១០០ភាគរយ របស់កសិដ្ឋានគិរីសួគ៌ អាចរកទិញបានតាមផ្សារ និងហាងទំនើបធំៗទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដូចជានៅផ្សារអ៊ីអន ផ្សារម៉ាក្រូ ផ្សារទំនើបឡាក់គី ផ្សារទំនើបបាយ័ន និងផ្សារទំនើបជាច្រើនផ្សេងទៀត។

លោក ឈរ រិទ្ធី នាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក បានថ្លែងថា «យើងជាក្រុមហ៊ុនក្នុងស្រុក មានលក្ខណៈស្តង់ដារអន្តរជាតិ ហើយក្រុមហ៊ុនក៏មានមោទនភាព ដែលយើងអាចជួយប្រជាពលរដ្ឋរបស់យើងក្នុង
ដំណាក់កាលដ៏លំបាកនៃសម័យកូវីដនេះ»

ក្រុមហ៊ុនជាច្រើនក្នុងស្រុកបានបន្តការជួយដល់ប្រទេសកម្ពុជា តាមរយៈការបញ្ចុះតម្លៃ ឬការបរិច្ចាគដល់បុគ្គលិកជួរមុខរបស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងធ្វើការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។

នាពេលថ្មីៗនេះ ក្រុមហ៊ុនបានបរិច្ចាគទឹកដោះគោស្រស់រាប់រយដប និងយ៉ាអួរាប់រយកំប៉ុងសម្រាប់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ឬហៅកាត់ថា TYDA ដើម្បីឲ្យក្រុមគ្រូពេទ្យដ៏ក្លាហានវ័យក្មេងដែលកំពុងធ្វើការនៅ
ជួរមុខទំាងអស់នោះទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់។ ការផ្ដល់ជូននាពេលនេះ គឺធ្វើឡើងក្នុងខែមេសាពេញតែម្ដង ហើយក្រុមហ៊ុននឹងពិចារណាបន្តការផ្ដល់ជូននេះអាស្រ័យលើស្ថានភាពជាក់ស្ដែង។

លោកបានបន្ថែមទៀតថា «យើងក៏មានគោលបំណងជួយទ្រទ្រង់នូវសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋយើង ដោយផ្តល់នូវកម្មវិធីដែលទិញ១ថែម១នេះ ប៉ុន្តែយើងក៏លើកទឹកចិត្តឲ្យប្រជាពលរដ្ឋរបស់យើងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍របស់រដ្ឋាភិបាល គឺ៣ការពារ និង៣កុំ។ ដូចនេះការប្រូម៉ូត ឬកម្មវិធីទិញ១ថែម១នេះ គឺយើងអាចជួយគាត់ក្នុងការកាត់បន្ថយនូវចំនួនដែលគាត់ទៅដើរផ្សារ។ ឧទាហរណ៍ពីមុនគាត់ទៅ៣ដងក្នុង១អាទិត្យ ឥឡូវគាត់អាចទៅម្ដង ឬ ២ដងក្នុង១អាទិត្យ»

ផលិតផលទឹកដោះគោសុទ្ធ ១០០ភាគរយ របស់កសិដ្ឋានគិរីសួគ៌អាចរកទិញបានតាមរយៈកម្មវិធីដឹកជញ្ជូនតាមទូរស័ព្ទ Nham24 នេះបានន័យថា អតិថិជនអាចកាត់បន្ថយការធ្វើដំណើទៅផ្សារ ក្នុងអំឡុងពេលដ៏លំបាកនេះ ដែលនឹងចូលរួមក្នុងវិធានរក្សារគម្លាតសុវត្ថិភាព ហើយជួយប្រទេសជាតិឲ្យជៀសផុតពីវិបត្ដិនេះផងដែរ។

ដើម្បីស្វែងយល់បន្ថែមអំពីកសិដ្ឋានផលិតទឹកដោះគោសុទ្ធពីធម្មជាតិឈានមុខគេនៅកម្ពុជា សូមចូលមើលទំព័រហ្វេសប៊ុកhttps://www.facebook.com/kirisufarm. បានផងដែរ៕