(ភ្នំពេញ)៖ ក្រុមហ៊ុន TF Motors Cambodia នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បានផ្តល់ជូនសម្ភារៈប្រើប្រាស់មួយចំនួន ដូចជា ធុងទឹកកក, តង់, បង់បិតដំបៅ៥០ប្រអប់, ទឹកសុទ្ធ១០០កេស និងថវិកាមួយចំនួន ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ផាជីវៈ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង។
ក្រុមហ៊ុន TF Motors Cambodia គឺជាក្រុមហ៊ុនដ៏ធំមួយ ដែលទទួលបានសិទ្ធផ្តាច់មុខ ក្នុងការនាំចូលរថយន្តMG, ម៉ូតូRoyal Enfield និងរថយន្តMaxus មកកាន់ទីផ្សារ ប្រទេសកម្ពុជា តាំងពីឆ្នាំ២០១១។ ក្រុមហ៊ុនតែងតែផ្តល់ជូននូវផលិតផល ដែលទាន់សម័យ និងទំនុកចិត្តលើទីផ្សារ។ ផលិតផលរបស់ពួកគេ គឺមានយីហោថ្មី ក្នុងប្រទេសកម្ពុជា ប៉ុន្តែវាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយពិតជាទាក់ទាញដល់អតិថិជនជាច្រើន ឲ្យជឿជាក់លើផលិតរបស់ពួកគេព្រោះ គុណភាព, តម្លៃ និងសេវាកម្ម។
ក្រុមហ៊ុន TF Motors Cambodia តែងតែយល់ពីស្ថានភាពសង្គមជាក់ស្តែង ជាពិសេសគឺបញ្ហាដ៏ធំគឺជំងឺកូវីដ១៩។ វាបានជំរុញឲ្យក្រុមហ៊ុន ចូលរួមផ្តល់ជូននូវសម្ភារៈ ប្រើប្រាស់ ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ផាជីវៈ ដើម្បីរួមចំណែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់បងប្អូនកម្មករ និយោជិកតាមរោងចក្រ សហគ្រាសនៅរាជធានីភ្នំពេញ។ នេះហើយជាសកម្មភាពមនុស្សធម៌ ដែលតែងតែគាំទ្រដោយក្រុមហ៊ុន TF Motors Cambodia។
តាមរយៈរថយន្ត២គ្រឿង របស់MG និង Maxus ពួកគេបានធ្វើប្រគល់ជូនសម្ភារៈដល់ក្រសួង ដោយជោគជ័យនិងទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីទឹកចិត្តមួយនេះផងដែរ។
លោក ពុំ សូរិយា នាយកប្រតិបត្តិក្រុមហ៊ុន TF Motors Cambodia បានថ្លែងថា «ក្រុមហ៊ុន TF Motors មានឆន្ទៈចូលរួមចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ក្នុងនាមជាអង្គភាពឯកជន យើងមានឱកាសនាំយកអំណោយជូនដល់ស្ថាប័ននៅជួរមុខ ក្នុងយុទ្ធនាការដែលពួកគេ បានតស៊ូប្រចាំថ្ងៃ ដើម្បីប្រឆាំងនឹងរោគរាតត្បាតនេះ»៕