(ភ្នំពេញ)៖ អតិថិជនរបស់ក្រុមហ៊ុន ស្មាត អាស្យាតា រាប់លាននាក់ បាននិងកំពុងរីករាយកំសាន្ដលេងល្បែង ប្រជាប្រិយខ្មែរ ដែលមានឈ្មោះថា «វាយក្អម by Smart» ដើម្បីអបអរសាទរ និងស្វាគមន៍ការមកដល់ នៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ខាងមុខនេះ។

ដោយសារការរីករាលដាលនៃវីរុសកូវីដ ក្នុងប្រទេសកម្ពុជាកំពុងកើនឡើង ក្រុមហ៊ុន ស្មាត បានបង្កើតល្បែងប្រជាប្រិយខ្មែរ «វាយក្អម by Smart» តាមអនឡាញ ដើម្បីជម្រុញឲ្យអតិថិជនរបស់ខ្លួន ចូលលេងកំសាន្តតាមអ៉ីនធឺណិតហើយស្នាក់នៅផ្ទះអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ព្រមទាំងមានឱកាសឈ្នះរង្វាន់ច្រើនសន្ធឹកសន្ធាប់ គ្រប់ការវាយក្អមរបស់ពួកគេ ដែលរង្វាន់រួមមាន Apple Watch Smart TV ម៉ាស៊ីនបោកខោអាវ ទូរស័ព្ទ ក៏ដូចជារង្វាន់ជាច្រើនផ្សេងទៀត។

អតិថិជនស្មាតដែលប្រើសេវាបង់ប្រាក់មុន (Pre-paid) អាចចូលលេង «វាយក្អម by Smart» ដោយទទួលបានការវាយក្អមចំនួន ១ ដងដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃ បានតាមរយៈកម្មវិធីទូរស័ព្ទ SmartNas ដែលអាចទាញយកដោយឥតគិតថ្លៃបានពី App Store និង Google Play។ រាល់ការបញ្ចូលទឹកប្រាក់ចាប់ពី ៥០០០៛ រៀលឡើងទៅ អតិថិជន Smart នឹងទទួលបានការវាយក្អម ១ ដងដោយឥតគិតថ្លៃផងដែរ។ ប្រសិនបើអតិថិជនចង់ធ្វើការវាយច្រើនដង ពួកគេក៏អាចទិញការវាយក្អមចំនួន ៣ ដងដែល មានតម្លៃ ១០សេន និង ៥ ដងបន្ថែម មានតម្លៃ ១៥ សេន។ លោកស្រី ស្ដើង សុផល ដែលជាពលរដ្ឋរស់នៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ បានឈ្នះរង្វាន់ Smart TV ដោយសារកូនប្រុសរបស់គាត់បានលេងហ្គេម «វាយក្អម» នេះ។

លោកស្រី សុផល បានឲ្យដឹងថា៖ «ដំបូងខ្ញុំអត់ជឿងថាអាចឈ្នះទូរទស្សន៍ ពិតប្រាកដទេ ដល់ពេលទៅបើករង្វាន់នៅ Smart គេក៏អោយទូរទស្សន៍ ពេលនឹងក៏ចាប់ផ្ដើមសប្បាយចិត្ត។ កូនប្រុសខ្ញុំជាអ្នកលេងហ្គេម «វាយក្អម by Smart» លេងថ្ងៃទី ១ អត់ឈ្នះរង្វាន់ធំទេ ទាល់តែលេងថ្ងៃទី ២ ទើបឈ្នះបានទូរទស្សន៍»

ពលរដ្ឋដែលរស់នៅកោះឧកញ្ញ៉ាតី លោក ផាត មុន្នី បានចូលលេងហ្គេម «វាយក្អម by Smart» តាមកម្មវិធីទូរស័ព្ទដៃ SmartNas បានឈ្នះរង្វាន់ Apple Watch។ លោកបានប្រាប់ឲ្យដឹងថា៖ «ពេលខ្ញុំកំពុងលេងក៏ឈ្នះ ពេលនឹងខ្ញុំមានអារម្មណ៍ភ័យអរៗ បន្ទាប់មក ខ្ញុំក៏ទៅបើក រង្វាន់នៅ Smart។ ខ្ញុំលេងច្រើនដង ហើយខ្ញុំលេងតាំងពីចេញដំបូងមកម្ល៉េះ»

សម្រាប់អតិថិជនដែលមិនទាន់មានឱកាសក្នុងការលេងហ្គេម អ្នកអាចទាញយកកម្មវិធី SmartNas ដោយឥតគិតថ្លៃដើម្បីលេងហ្គេមកំសាន្ដនេះ។ កម្មវិធី SmartNas អនុញ្ញាតឲ្យអ្នកត្រួតពិនិត្យលើគម្រោងដែលអ្នកកំពុងប្រើប្រាស់ ពិនិត្យគណនីនិងបញ្ចូលទឹកប្រាក់ ភ្ជាប់សេវាកម្មនានា ព័ត៌មានពីការប្រូម៉ូសិនមុនគេ និងអត្ថប្រយោជន៍ជាច្រើនផ្សែងទៀត។

អតិថិជនក៏អាចបញ្ចូលលុយទៅលេខទូរស័ព្ទដែលបានភ្ជាប់ជាមួយនឹងគណនី Smart@ Home ហើយទទួលបានការវាយក្អមចំនួន ១ ដង រៀងរាល់ការបញ្ចូលលុយម្តង ៥ ដុល្លារ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ស្មាតតែងតែខិតខំបង្កើតកម្មវិធីកំសាន្ដជាច្រើន រួមមានការបង្កើមល្បែងប្រជាប្រិយបែបឌីជីថលដំបូងគេក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការអភិវឌ្ឍនៃកម្មវិធីហ្គេមក្នុងស្រុក ដូចជា ហ្គេម អុំទូក by Smart និង វាយក្អម by Smart ជាដើម។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ស្មាត តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ https://www.smart.com.kh