(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តធំៗលំដាប់ពិភពលោក General Motors Co (GM.N) និង Ford Motor Co បានប្រកាស ដឹង ទាំងព្រមគ្នាថា ពួកគេនឹងកាត់បន្ថយផលិតកម្មយានយន្ត បន្ថែមទៀត ដោយសារតែកង្វះខាតឈីប ខណៈដែល ឧស្សាហកម្ម យានយន្ត សកលកំពុងតែរីកដុះដាល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១។

ក្រុមហ៊ុនជាច្រើនដែលនៅក្នុងឧស្សាហកម្មផលិតរថយន្តរបស់អាមេរិក បានជំរុញឱ្យរដ្ឋាភិបាលអាមេរិក ជួយដោះស្រាយ ទៅលើ បញ្ហាកង្វះខាតឈីបនេះ និងបានព្រមានថា ដោយសារតែបញ្ហាមួយនេះ បានធ្វើឱ្យការផលិតរថយន្តនៅលើពិភពលោក មានចំនួន ថយ ចុះ ហើយវានឹងបន្តធ្វើឱ្យរំខានដល់ផលិតកម្មយានយន្តយ៉ាងហោចណាស់រយៈពេល ៦ខែទៀតផងដែរ។

លោក Joe Biden ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក បានត្រៀមកញ្ចប់ថិវិកាព្រមាណ ៥០ពាន់លានដុល្លារដើម្បីដោះស្រាយ ទៅ លើបញ្ហាកង្វះនូវឧបករណ៍ពាក់កណ្ដាលសម្រេច ជាពិសេសគឺឈីបរថយន្ត និងឈីបសម្រាប់ប្រើប្រាស់នៅក្នុងបច្ចេកវិទ្យា។

ក្រុមហ៊ុនផលិតថយន្តយក្សរបស់អាមេរិកទាំងពីរខាងលើ មានបំណងដូចគ្នា គឺអាចនឹងកាត់បន្ថយការផលិតរថយន្ត រហូត ដល់ រដូវ ក្ដៅ ឬអាស្រ័យទៅលើស្ថានភាពជាក់ស្ដែង ប៉ុន្តែនៅពេលនេះគឺទទួចចង់ឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះ ដោយសារតែរដ្ឋាភិបាល ជាអ្នក បង្កវាឡើង៕