(ភ្នំពេញ)៖ ពិធីការិនី ដែលកំពុងមានឈ្មោះ បោះសម្លេងនៅកម្ពុជា សុភ័ក្ត្រ កុសុម៉ា បានបង្ហើបពីចំនុចពិសេសដែល Wing Virtual Visa Card ធ្វើឲ្យនាងសប្បាយចិត្តស្ទើររាល់ថ្ងៃ ទោះនៅតែក្នុងផ្ទះ។

កញ្ញា កុសុម៉ា បាននិយាយទាំងក្រមិចក្រមើមថា៖ «អ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំងបំផុត នៅពេលដែលខ្ញុំ មានលុយច្រើន ក្នុងកាតនិម្មិតវីងវីសាកាត »

ដោយហេតុតែពិធីការិនីដ៏ស្រស់់ស្អាតរូបនេះ អាចធ្វើការទូទាត់ប្រាក់តាមអនឡាញ បានយ៉ាងងាយស្រួលជាមួយ NETFLEX ដែល ជារឿយៗនាង ទស្សនាភាព យន្តដាច់យប់ និងទូទាត់ប្រាក់ជាមួយ Spotify ដែលជាប្រភពបទចំរៀង ដែលនាងចូលចិត្តស្តាប់ លើសពីនេះ នាងអាចបញ្ជាទិញផលិតផលតាមអនឡាញ ដែលខ្លួនស្រលាញ់ទាំងក្នុង និងក្រៅប្រទេសថែមទៀត។

កុសុម៉ា បានបន្តថា នាងនឹងកក់កន្លែងដើរលេងល្បីៗ តាម Agoda ជាមួយ Wing Virtual Visa Card ដើម្បីសម្រាកឲ្យណាណីម្ដង។

អ្វីដែលធ្វើឲ្យរូបនាង កាន់តែរីករាយខ្លាំងនោះគឺ Promotion របស់ Wing Virtual Visa Card បានបញ្ចុះតម្លៃ៥០% ដែលផ្តល់ជូនច្រើនបំផុតត្រឹម ៥ដុល្លារ សម្រាប់ធ្វើប្រតិបត្តិការដំបូងហើយ ចំពោះការចំណាយលើសពី៥០ដុល្លារក្នុងមួយខែ រូបនាងនិងអតិថិជន នឹងមានឱកាសចូលរួមចាប់ឆ្នោតឈ្នះរង្វាន់ iPhone 12 Pro ជាប្រចាំខែផងដែរ។

ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ អតិថិជនអាចបង្កើត Wing Virtual Visa Card បានដោយខ្លួនឯងដោយគ្រាន់តែ ៖

១៖ ចូលទៅកាន់ កម្មវិធីស្មាតហ្វូនវីង (Wing Money App)
២៖ ចុចលើ «គណនី» (My Account)
៣៖ បញ្ចូលលេខកូដសំងាត់ ៤ ខ្ទង់របស់លោកអ្នក
៤៖ ចុចលើប៊ូតុងសញ្ញាបូក (+)
៥៖ ជ្រើសរើស «បង្កើតកាតនិម្មិតវីសា» (Create Virtual Visa Card)
៦៖ បំពេញលេខទូរស័ព្ទ និងអ៊ីម៉ែល
៧៖ ចុចលើ «ខ្ញុំយល់ព្រមចំពោះលក្ខខណ្ឌ» (I agree with the Terms & Conditions)
៨៖ បញ្ចូលលេខកូដសំងាត់ ៤ ខ្ទង់របស់លោកអ្នក៕