(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ សណ្ឋាគារ Hyatt Regency Phnom Penh បានប្រកាសផ្តល់ជូនប្រូម៉ូសិនពិសេសសម្រាប់ការស្នាក់នៅដែលមិនធ្លាប់មាន ដូចជា៖ កញ្ចប់ស្នាក់នៅ រយៈពេល ៣៨ម៉ោង និងកញ្ចប់ទទួលទានអាហារបានបន្ទប់ស្នាក់នៅឥតគិតថ្លៃ។
កញ្ចប់ពិសេសទាំងនេះ បង្កើតឡើងដើម្បីផ្តល់ជូនយ៉ាងពិសេសដល់ភ្ញៀវទទួលយកបទពិសោធន៍ស្នាក់នៅ ជាមួយសណ្ឋាគារលំដាប់ផ្កាយប្រាំថ្មីបំផុត នៅក្នុងរាជធានីភ្នំពេញ ជាពិសេសសណ្ឋាគារបានអនុវត្តវិធានការអនាម័យយ៉ាងតឹងរឹងបំផុត លើសុវត្ថិភាពរបស់ភ្ញៀវ និងសហការីក្នុងអំឡុងពេលនេះ។
ផ្តល់ឱ្យខ្លួនអ្នកសម្រាកលំហែរកាយជាមួយការស្នាក់នៅរយៈពេល ៣៨ ម៉ោង ជាប្រម៉ូសិនដែលប្លែកមិនដូចជាប្រម៉ូសិនផ្សេងៗឡើយ អ្វីដែលពិសេសនោះគឺ check-in បានពីព្រលឹម និង late checkout ថែមទាំងទទួលបានអាហារពេលព្រឹកចំនួន ២ពេល ដោយនៅថ្ងៃដែលអ្នកមកដល់ និងថ្ងៃបន្ទាប់ដែលអ្នកចាកចេញ។ សម្រាប់ការទទួលទានអាហារ គឺនៅភោជនីយដ្ឋាន Market Café Restaurant and Lounge ផ្តល់ជូនលោកអ្នកនូវស្រា sparkling មួយដបនៅភោជនីយដ្ឋាន FiveFive Rooftop Restaurant and Bar រួមទាំងលំហែរកាយនៅអាងហែលទឹករបស់យើងផងដែរ។ អត្ថប្រយោជន៍ទាំងអស់នេះ លោកអ្នកចំណាយត្រឹមតែ ១៥០ ដុល្លារប៉ុណ្ណោះ ក្នុង ១យប់ មានសុពលភាពរហូតដល់ ថ្ងៃទី២១ ខែមេសា ២០២១។
កញ្ចប់ពិសេសនេះផ្តល់ជូនលោកអ្នកស្នាក់នៅជាមួយបរិយាកាសដ៏ប្រណីតរបស់សណ្ឋាគារ សម្រាកបន្ធូរអារម្មណ៍ និងកាត់បន្ថយភាពតានតឹងតាមដែលអាចធ្វើទៅបាន។
រីឯកញ្ចប់មួយទៀតលោកអ្នកចំណាយត្រឹមតែ ១៨៨ ដុល្លារប៉ុណ្ណោះ សម្រាប់ការទទួលទានអាហារនៅភោជនីយដ្ឋានរបស់យើង និងទទួលបាន ១បន្ទប់ ១យប់ស្នាក់នៅភ្លាមៗដោយឥតគិតថ្លៃ។ បន្ទប់ស្នាក់នៅមានសុពលភាពនៅថ្ងៃតែមួយ ដែលលោកអ្នកទទួលទានអាហារ ដោយគ្រាន់តែបង្ហាញវិក័យប័ត្រអាហារទៅកាន់សហការីជួរមុខរបស់យើង។ សណ្ឋាគាររបស់យើងក៏ទទួលស្នាក់នៅសត្វចិញ្ចឹមរបស់អ្នក ដូច្នេះពួកគេក៏ទទួលបានបទពិសោធន៍ វីអាយភី នេះផងដែរ៕
សម្រាប់ព័ត៌មានបន្ថែម និងការកក់បន្ទប់សូមចូលទៅកាន់គេហទំព័រ៖ www.hyattregencyphnompenh.com ឬទំនាក់ទំនងលេខទូរស័ព្ទ +៨៥៥ ២៣ ៦០០ ១២៣៤ ឬអ៉ីម៉ែល [email protected]