(ភ្នំពេញ)៖ សាខាទី៣ នៃហាង 85°C Bakery Café ថ្មី នឹងបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ រួមជាមួយការបញ្ចុះតម្លៃ១៥% លើគ្រប់មុខទំនិញ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ទល់មុខក្រសួងព័ត៌មានផងដែរ។
សម្រាប់ម៉ោងបើកដំណើរវិញ មានចាប់ពីម៉ោង៨ព្រឹក រហូតដល់៩យប់ជារៀងរាល់ថ្ងៃ លោកអ្នកអាចសាកល្បងកម្មង់បាន ដោយពេលបច្ចុប្បន្ននេះ 85°C គឺកំពុងបើកដំណើរការសាកល្បងផងដែរ។
ហាង 85°C Bakery Café ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2003 នៅកោះតៃវ៉ាន់ ដែលរស់ជាតិផ្តល់ដោយក្រុមអ្នកជំនាញៗលំដាប់ស្តង់ដារសណ្ឋាគារផ្កាយ៥។ លើសពីនេះទៅទៀតគឺ ហាង 85°C មានកេរ្តិ៍ឈ្មោះនៅលើទីផ្សារជាង ១៥ឆ្នាំមកហើយ ពីរសជាតិកាហ្វេ នំខេក និងនំបុ័ងដ៏ឈ្ងុយឆ្ងាញ់ទាំងនៅក្នុងស្រុក ក្រៅស្រុក និងតាមតំបន់នានា ជាហេតុធ្វើឲ្យមានការទទួលស្គាល់ទាំងគុណភាពប្រកបដោយផាសុខភាព និងតម្លៃសមរម្យផងដែរ។
ជាមួយនឹងការបង្កើននូវគុណភាព និងវិសាលភាពនៃផលិតផលតាមទ្រឹស្តី «Think Globally . Act Locally» ធ្វើឲ្យហាង 85°C ពង្រីកអាជីវកម្មរបស់ខ្លួនពីតៃវ៉ាន់ដល់ចិនដីគោក សហរដ្ឋអាមេរិក អូស្រ្តាលី ម៉ាកាវ ហុងកុង និងក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ (ឆ្នាំ២០១៩) មិនត្រឹមតែប៉ុណ្ណោះរស់ជាតិកាហ្វេ នំបុ័ង និងនំបុ័ង ក៏ត្រូវបានទទួលស្គាល់ពីភ្ញៀវជាតិ និងអន្តរជាតិផងដែរ មកដល់បច្ចុប្បន្ននេះ85°C មានជាង១,២០០ហាងនៅទូទាំងពិភពលោក។
ដើម្បីអបអរសាទរការបើសម្ពោធសាខា 85°C ថ្មីលើមហាវិថីព្រះមុន្នីវង្សនេះ ហាងសាខាថ្មីនេះនឹងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ទៅ១៥% លើគ្រប់មុខទំនិញ រួមមានភេសជ្ជៈ នំបុ័ង និងនំខេក ទៅដល់អតិថិជនមកទិញនៅហាងផ្ទាល់ និងការបញ្ជាទិញតាម សេវាកម្មដឹកជញ្ចូនApp E-gets និង Nham 24 (បញ្ជាក់៖ការបញ្ចុះតម្លៃមានតែនៅសាខាទី៣ថ្មី លើមហាវិថីព្រះមុន្នីវង្សតែប៉ុណ្ណោះ)។
សូមជម្រាបថា សព្វថ្ងៃនេះហាង 85°C Bakery Café មានសាខាចំនួន៣៖
* សាខាទី១ ស្ថិតនៅលើមហាវិថីព្រះមុន្នីវង្សកែងនឹងផ្លូវសម្តេចប៉ាន (ហាងដំបូង និងមុនគេបង្អស់នៅកម្ពុជា)
* សាខាទី២ នៅក្នុងផ្សារទំនើប MIDTOWN
* សាខាទី៣ មានទីតាំងស្ថិតនៅ ផ្ទះលេខ៥៦ មហាវិថីព្រះមុន្នីវង្ស សង្កាត់វត្តភ្នំដែលជាសាខាថ្មី។
លើសពីនេះទៅទៀតនឹងប្រែក្លាយសាខា 85°C ថ្មីលើមហាវិថីព្រះមុន្នីវង្សឲ្យទៅជា TWIN Flagship Store ដែលទទួលបានការគាំទ្រពីអតិថិជនជាច្រើនដូចនឹងសាខាដំបូង ស្ថិតនៅលើមហាវិថីព្រះមុន្នីវង្សកែង នឹងផ្លូវសម្តេចប៉ាននៃជ្រុងម្ខាងទៀតផងដែរ។
លោក Dennis Chiang ប្រធានក្រុមប្រឹក្សាភិបាល នៃ 85°C Bakery Café បានលើកឡើងថា «បច្ចុប្បន្ននេះយើងទាំងអស់គ្នាកំពុងប្រឈមមុខយ៉ាងខ្លាំងជាមួយនឹងជំងឺដ៏កាចសាហាវកូវីដ-19 ធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ទៅដល់ការរស់នៅប្រចាំថ្ងៃលើប្រជាជនគ្រប់រូប ក្នុងកាលៈទេសៈដ៏លំបាកមួយនេះ ហាងយើងខ្ញុំនឹងនៅក្បែរលោកអ្នក ផ្តល់នូវភាពងាយស្រួលជាមួយនឹងការផលិត នំបុ័ង នំខេក និងភេសជ្ជៈ តាមតម្រូវការ ប្រៀបដូចជាកម្លាំងចិត្ត ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងស្ថានភាពដ៏តានតឹងមួយនេះ។
សូមបញ្ជាក់ថា 85°C Bakery Café Comforts Our Daily Life Back to Normal និងសម្រាប់ពត៌មានបន្ថែមអំពីការបញ្ចុះតម្លៃ និងផលិតផលរបស់ 85°C ថ្មីលើមហាវិថីព្រះមុន្នីវង្សតាមរយៈលេខទូរស័ព្ទ 085 585 852, Facebook page “85C Bakery Café Cambodia”Instagram: 85cbakerycafe_cambodia៕