(ភ្នំពេញ)៖ សកម្មភាពសប្បុរសធម៌ដ៏លេចធ្លោរបស់ក្រុមហ៊ុន GANZBERG នៅក្នុងការជួយសង្គម គឺក្រុមហ៊ុន បានចុះយុទ្ធនាការចែកឧបករណ៍បាញ់ថ្នាំ និងចុះទៅបាញ់ សម្លាប់មេរោគខណ្ឌនានាក្នុងរាជធានីភ្នំពេញ និងនៅតាមខេត្តផ្សេងទៀតទូទាំងប្រទេស ថែមទំាងបានប្ដូរផ្ទាំងប៉ាណូជាច្រើនកន្លែងរបស់ខ្លួន ដើម្បីចូលរួមការពារពីជំងឺ Covid-19 និងរួមគ្នាលុបបំបាត់ មេរោគ Covid-19 តាមរយៈការអនុវត្តន៍វិធានការ ៣កុំ ៣ការពារ។

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន GANZBERG ក៏បានជួយឧបត្ថម្ភជាថវិកាចំនួន ៥០ម៉ឺនដុល្លារផងដែរ ជូនទៅរាជរដ្ឋាភិបាលកម្ពុជា ជាការរួមចំណែកក្នុងការធ្វើបេសកម្មប្រយុទ្ធប្រឆាំង និងទប់ស្កាត់មេរោគ កូវីដ១៩។

ក្នុងនោះផងដែរ អំឡុងខែមេសា ឆ្នាំ២០២១នេះ វត្តមានរបស់ក្រុមការងារ GANZBERG បាននាំគ្នាចូលរួមយ៉ាងសស្រាក់សស្រាំ ធ្វើការចុះអនុវត្តផ្ទាល់បាញ់ថ្នាំសម្លាប់មេរោគ ដើម្បីរក្សាអនាម័យជូនប្រជាជននៅតាមទីតាំងសំខាន់ៗ ក្នុងរាជធានីភ្នំពេញ។

នេះគឺជាសកម្មភាពសប្បុរសធម៌ដ៏លេចធ្លោរបស់ក្រុមហ៊ុន GANZBERG ក្នុងការជួយសង្គមជាតិ យើងចូលរួមប្រយុទ្ធប្រឆាំងយកឈ្នះជំងឺ ដ៏កាចសាហាវមួយនេះទាំងអស់គ្នា។ ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនៅជាមួយបងប្អូនប្រជាជនរួមជាតិគ្រប់កាលៈទេសៈពេលវេលា៕