(នីយ៉ុង)៖ សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានសម្រេចឲ្យមានអ្នកគាំទ្រចូលរួមទស្សនាការប្រកួត Euro 2020 នៅក្នុងកីឡដ្ឋាន ៨កីឡដ្ឋានផ្សេងគ្នា ក្នុងចំណោម ១២កីឡដ្ឋានដែលនឹងចាប់ផ្តើមនាខែមិថុនា ដល់ខែក្កដាដ៏ខ្លីខាងមុខនេះ។

កីឡដ្ឋាន Wembley ជាទីតាំងប្រកួត Euro 2020 ផ្តាច់ព្រ័ត្រនាថ្ងៃទី១១ ខែកក្កដា ជាទីតាំងមួយកន្លែង ក្នុងចំណោម ៧កីឡដ្ឋានផ្សេងទៀតដែលនឹងមានអ្នកទស្សនាផ្ទាល់ចូលរួមផងដែរ។

កីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Munich, Rome, Bilbao និង Dublin បានកំពុងរង់ចាំសេចក្តីសម្រេចចុងក្រោយរហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ក្នុងការធ្វើម្ចាស់ផ្ទះបាន ឬអត់។

ព្រត្តិការណ៍ UEFA Euro 2020 ត្រូវបានពន្យារពេល ១ឆ្នាំដោយសារវិបត្តិជំងឹ COVID-19 ដែលលើកមកធ្វើនៅថ្ងៃទី១១ ខែមិថុនា និងបញ្ចប់ទៅវិញនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ក្នុងនោះមាន ១២ទីក្រុងធ្វើសហម្ចាស់ផ្ទះរួមមានទីក្រុង London, Glasgow, Dublin, Amsterdam, Copenhagen, St Petersburg, Bilbao, Munich, Budapest, Baku, Rome និងទីក្រុង Bucharest ដោយមាន ២៤ប្រទេសចូលរួមប្រកួតប្រជែងយកពានដែលមានរយៈពេល ៤ឆ្នាំម្តងនេះ៕