(ភ្នំពេញ)៖ ប្រេងឆា ហេលស៊ី ឆេហ្វ (Healthy Chef) ឆ្លងកាត់ការផលិតប្រកបដោយស្តង់ដារអនាម័យ និងការត្រួតពិនិត្យគុណភាពយ៉ាងហ្មត់ចត់ ដើម្បីធានាឲ្យបានថា ផលិតផលប្រេងឆា ហេលស៊ី ឆេហ្វ មានគុណភាព និងសុវត្ថិភាពខ្ពស់ សម្រាប់ការចម្អិនម្ហូបអាហារទទួលទានរបស់អតិថិជន។

ការផលិតប្រេងឆា ហេល ស៊ីឆេហ្វ ត្រូវបានត្រួតពិនិត្យលើគុណភាពចាប់តាំងពីដំណាក់កាលដំបូង រាប់ចាប់ពីការជ្រើសរើសគ្រាប់ធញ្ញជាតិ។ សណ្តែកសៀង ខាណូឡា និងផ្កាឈូករ័ត្ន ដែលជាគ្រឿងផ្សំសម្រាប់ផលិតប្រេងឆា ហេល ស៊ីឆេហ្វ ត្រូវបានផ្គត់ផ្តង់ដោយក្រុមហ៊ុនធំៗ ដើម្បីធានាឲ្យបានថា គ្រឿងផ្សំទាំងនោះមានគុណភាពខ្ពស់ និងរក្សាបានយ៉ាងហ្មត់ចត់ពីសំណើម និងសត្វល្អិតផ្សេងៗ។

គ្រាប់ធញ្ញជាតិទាំងអស់នោះ ត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ក្នុងមន្ទីរពិសោធន៍ ដើម្បីធានាបាននូវគុណភាព។

បន្ទាប់ពីការត្រួតពិនិត្យយ៉ាងហ្មត់ចត់រួចមក គ្រាប់សណ្តែកសៀង ខាណូឡា និងផ្កាឈូករ័ត្នត្រួវបានយកទៅចម្រាញ់ និងបន្សុទ្ធដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត។ បន្ទាប់ពីចម្រាញ់រួច ប្រេងឆា ហេលស៊ី ឆេហ្វ ត្រូវវេចខ្ចប់ដោយប្រើប្រាស់បច្ចេកចុងក្រោយ ដើម្បីធានាឲ្យបាននូវការវេចខ្ចប់ដ៏ត្រឹមត្រូវ និងសុវត្ថិភាពបំផុត។

បន្ទាប់ពីការវេចខ្ចប់រួចរាល់ ផលិតផលប្រេងឆា ហេលស៊ី ឆេហ្វ ត្រួវបានត្រួតម្តងទៀតដោយក្រុមធានាគុណភាព ដោយបញ្ជាក់ពីគុណភាព សុវត្ថិភាពចាប់តាំងពីដំណាក់ដំបូង រហូតដល់បញ្ចប់ និងធានាថា ផលិតផលប្រេងឆា ហេលស៊ី ឆេហ្វ មានគុណភាពខ្ពស់ មិនមានមេរោគ ជាពិសេសមេរោគកូវីដ-១៩។

ផលិតផលប្រេងឆា ហេលស៊ី ឆេហ្វ ត្រូវបានទទួលស្គាល់ដោយស្ថាប័នស្តង់ដារផលិតកម្មជាច្រើនដូចជា Thailand Trust Mark, HACCP, ISO 9001, ISO14001, GMP, FDA, HALAL៕

https://fb.watch/4MXkRVPY0c/