(ភ្នំពេញ)៖ នៅពេលដែលសម្រេចចិត្តជ្រើសរើសគ្រឹះស្ថានដើម្បីបន្តការសិក្សា សិស្សនិស្សិតព្រមទាំង អាណាព្យាបាល ភាគច្រើន តែងតែយកចិត្តទុកដាក់ជាចម្បងលើកេរ្តិ៍ឈ្មោះ កម្មវិធីសិក្សា គុណភាពអប់រំ ថ្លៃសិក្សា ជាពិសេសនោះគឺ កម្រិតនៃការទទួលស្គាល់គុណភាពសញ្ញបត្ររបស់សាលា រឺសកលវិទ្យានោះ។ ការដែលសម្រេចចិត្តជ្រើសរើសគ្រឹះស្ថានសិក្សាដែលមានការ ទទួលស្គាល់ទូលំ ទូលាយ ពិតជាផ្តល់ អត្ថប្រយោជន៍ជាច្រើន ដល់អ្នកសិក្សា នាពេលបច្ចុប្បន្ន និងអនាគត។

ជាពិសេស ក្នុងបរិបទដែលពិភពលោករបស់យើង កំពុងតែដើរឆ្ពោះទៅកាន់ការរីកលូតលាស់ លើគ្រប់វិស័យ ស្ទើរតែ ពិបាកព្យាករណ៍ដូចពេលបច្ចុប្បន្ននេះ។ យោងតាមការសិក្សា បានបង្ហាញ អោយឃើញពី អត្ថប្រយោជន៍ចំបង៣ ដែលសិស្សនិស្សិតនឹងទទួលបាន នៅពេលដែលពួកគេ ជ្រើសគ្រឹះស្ថាន សិក្សាដែលមានការទទួលស្គាល់ទូលំទូលាយ៖

ទី១៖ គឺភាពងាយស្រួលក្នុងការផ្ទេរ ឬក៏បន្តការសិក្សារបស់សិស្សនិស្សិត ទៅកាន់គ្រឹះស្ថាន អប់រំក្នុងតំបន់ និងក្រៅតំបន់។ វាជាអទិភាពមួយសម្រាប់អ្នកដែលកាន់សញ្ញាបត្រ ឬក៏ឯកសារពីគ្រឹះស្ថានអប់រំ ដែលមានការទទួលស្គាល់ទូលំទូលាយ ព្រោះថា វាតែងតែមានការទាមទារ នូវឯកសារពាក់ពន្ធ័នានា នៅពេលដែលសិស្សនិស្សិត ចង់បន្តឬផ្ទេរការសិក្សាទៅកាន់សាលា ផ្សេងៗ ជាពិសេសសាលា រឺសាកលវិទ្យាល័យ នៅបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។ ពួកគេនឹង មិនភាពស្មុគស្មាញ ក្នុងការរៀបចំឯកសារ និងបែបបទផ្សេងៗ ដោយហេតុថាសញ្ញាបត្រ ឬក៏ឯកសារពីគ្រឹះស្ថានអប់រំដើម របស់ពួកគេ គឺជាសក្ខីភាពនៃសមត្ថភាព របស់ពួកគេរួចរាល់ហើយ លើសពីនេះ ពួកគេក៏អាចនឹងទទួល បាននូវ ការលើកលែងមុខវិជ្ជាមួយចំនួន ឬក៏ឆ្នាំសិក្សាទៀតផង។

ទី២៖ សិស្សនិស្សិត នឹងទទួលបាន នូវចំណេះដឹង និងជំនាញថ្មីៗ ស្របទៅតាមស្ថានភាព តម្រូវការបច្ចុប្បន្ន។

ទី៣៖ ទទួលបានអតិភាព ក្នុងទីផ្សារការងារ។ នាពេលបច្ចុប្បន្ននេះ និយោជកតែងតែសម្លឹងរកមើលបេក្ខភាពដែលបញ្ចប់ការសិក្សា ពីគ្រឺះស្ថានអប់រំដែលមាន ការទទួលស្គាល់ ព្រោះពួកគេផ្តល់ទំនុកចិត្តខ្ពស់លើចំណេះដឹង និងសមត្ថភាពជំនាញ របស់និស្សិត ទាំងអស់នោះ។

គ្រឹះស្ថានអប់រំនៅប្រទេសកម្ពុជា វិទ្យាស្ថាន ខេមអេដ ប៊ីហ្សនេសស្គូល គឺជាគ្រឹះស្ថានឧត្តមសិក្សាតែមួយ ដែលមានការទទួលស្គាល់យ៉ាង ច្រើន ពីស្ថាប័នក្នុង និងក្រៅប្រទេស។ វិទ្យាស្ថានខេមអេដ ត្រូវបានមហាជន ទទួលស្គាល់ថា ជាគ្រឹះស្ថានឧត្តមសិក្សាដំបូងគេ ដែលផ្តល់ការបណ្តុះបណ្តាលលើជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម និងឈានមុខគេ នៅក្នុងប្រទេសកម្ពុជា។
វិទ្យាស្ថានខេមអេដ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ ហើយទទួលបានការ ទទួលស្គាល់ពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា នៃប្រទេសកម្ពុជា ក៏ដូចជា សមាគមគណនេយ្យករជំនាញអន្តរជាតិ ACCA ដែលមានទីតាំងនៅចក្រភពអង់គ្លេស ហើយមានសមាជិក ១៨៣ប្រទេស។

តាមរយៈការខិតខំ អភិវឌ្ឍនកម្មវិធីសិក្សា បរិយាកាសសិក្សាស្តង់ដារ និងពង្រឹងសម្ថភាពបុគ្គលិកអប់រំ ក៏ដូចជា និស្សិតដែលបញ្ចប់ជាហូរហែ វិទ្យាស្ថានខេមអេដ ប៊ីហ្សនេសស្គូល ក៏ទទួលបានការទទួលស្គាល់ គុណភាព ពីស្ថាប័នជាតិ និងអន្តរជាតិជាច្រើន ដូចជា៖ ស្ថាប័នធានាគុណភាព ISO 9001:2015 សមាគម សាកលវិទ្យាល័យអាស៊ាន AUN-QA ដែលមានទីតាំងនៅទីក្រុងបាងកក ប្រទេសថៃ វិទ្យាស្ថានអ្នកវិភាគផ្នែកហិរញ្ញវត្ថុ CFA នៅសហរដ្ឋអាមេរិក ហើយពេលថ្មីៗនេះផងដែរ វិទ្យាស្ថានខេមអេដ ក៏ទទួលបានការទទួលស្គាល់ ពីសំណាក់ គណៈកម្មាធិការទទួលស្គាល់គុណភាព អប់រំនៃកម្ពុជា ACC។

ការសិក្សានៅក្នងគ្រឹះស្ថានអប់រំដែលមានការទទួលស្គាល់ទូលំទូលាយ និស្សិតនឹងបាន ទទួលនូវចំណេះដឹង ជំនាញ ដែលឆ្លើយតប ទៅនឹងលក្ខខណ្ឌ តម្រូវការស្តង់ដារជាតិ និងអន្តរជាតិ ហើយសមត្ថភាពរបស់ពួកគេ នឹងត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ជាពិសេសជោគជ័យក្នុង អាជីពការងារដែលពួកគេចង់បាននាថ្ងៃអនាគត។ សម្រាប់ពត៌មានបន្ថែមទាក់ទងនឹង វិទ្យាស្ថានខេមអេដ ប៊ីហ្សនេសស្គូល សូមចូលទៅកាន់ គេហទំព័រ៖ www-cam-ed.com ឬក៏ទំនាក់ ទំនងទៅកាន់៖ ០២៣ ៩៨៦ ៥២២/ ០១២ ៦១៨ ៩៨៨៕