(ចូហាន់ស្បឺក)៖ ស្ថានីយ៍ទូរទស្សន៍កីឡារបស់ប្រទេសអាហ្វ្រិកខាងត្បូង SuperSport នឹងធ្វើការផ្សាយបន្តផ្ទាល់ទាំង ៦៤ប្រកួត នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនទូរទស្សន៍ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។

SuperSport បានលើកឡើងថា ពួកគេនឹងផ្សាយបន្តផ្ទាល់ការប្រកួតជាមួយនឹងអ្នកវិភាគជំនាញៗកម្រិតឌីជីថល និងកម្មវិធីផ្សេងទៀតដែលធ្វើឡើងនៅប្រទេសកាតានាឆ្នាំក្រោយនេះ។

«វាគឺជាព័ត៌មានដ៏អស្ចារ្យមួយ ជាពិសេសបន្ទាប់ពីទទួលបានជោគជ័យពីព្រឹត្តិការណ៍ក្នុងឆ្នាំ២០១៨ ជាមួយនឹងការអបអរសាទរពីការប្រកួតដ៏ល្អ» នេះបើតាមសំដីលោក Marc Jury នាយកប្រតិបត្តិទូរទស្សន៍ SuperSport។

សូមជម្រាបថា World Cup 2022 នៅប្រទេសកាតា នឹងចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ដោយមាន ៣២ប្រទេសចូលរួម ស្មើនឹង ៦៤ប្រកួតសរុប៕