(ភ្នំពេញ)៖ ក្រុមការងាររបស់ មិត្តហ្វូន អ៊ីនធឺណិត WiFi បាននាំយករង្វាន់ទូរទស្សន៍ SAMSUNG SMART TV 43 អ៊ីន ចំនួន ២រង្វាន់ទៅប្រគល់ជូនអតិថិជននៅខេត្តកំពង់ឆ្នាំង។

អតិថិជនដែលមានសំណាងឈ្នះរង្វាន់ ទូរទស្សន៍ SAMSUNG SMART TV 43’ នៅខែក្នុងមីនានេះ បានទៅលើអតិថិជនទី១ឈ្មោះ ម៉ាក់ ស៊ី ដែលមានទីលំនៅ នៅភូមិ ចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងអតិថិជនទី២ ឈ្មោះ ហៃ គីមតៃ មានទីលំនៅ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

លោក ម៉ាក់ ស៊ី និងលោក ហៃ គីមតៃ បានបង្ហាញអារម្មណ៍ដូចគ្នាថា «ខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលមានសំណាងឈ្នះរង្វាន់ទូរទស្សន៍ SAMSUNG SMART TV 43 Inches ពីមិត្តហ្វូន ព្រមទាំងបញ្ជាក់ទៀតថា រង្វាន់ដែលផ្តល់ជូននេះ ជារង្វាន់ពិតប្រាកដមិនមានការក្លែងបន្លំឡើយ»

លោកបានបន្តថា អ៊ីនធឺណិត មិត្តហ្វូន គឺជាអ៊ីនធឺណិតដែលមានល្បឿនលឿន សេវាទាន់ចិត្ត និងសន្សំសំចៃបានច្រើន ចំណាយត្រឹមតែ១៥ដុល្លារនៅក្នុងមួយខែអាចប្រើអ៊ីនធឺណិតបានទាំងគ្រួសារ៕