(ភ្នំពេញ)៖ បុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺជាការប្រារព្ធពិធីបុណ្យប្រពៃណីជាតិ ដែលទាក់ទងទៅនឹងប្រវត្ដិសាស្ត្រនៅប្រទេសកម្ពុជា។ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានអាជីវកម្មជាច្រើន នៅក្នុងប្រទេសកម្ពុជា បានផ្តល់ជូនប្រម៉ូសិនយ៉ាងពិសេស ដល់អតិថិជនរបស់ខ្លួន ជារៀងរាល់ខែមេសា។

ព្រោះខែមេសា គឺជារដូវកាល ដែលការលក់ផលិតផលគ្រប់ប្រភេទ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយហេតុថា មុនចូលឆ្នាំខ្មែរប្រជាជនកម្ពុជាជាច្រើន បានទិញអំណោយសម្រាប់ខ្លួនគេផ្ទាល់ ឬក្រុមគ្រួសារ។

មនុស្សម្នាជាច្រើន បានជ្រើសរើសការទិញ ឬ ផ្លាស់ប្តូររថយន្តថ្មីមុនបុណ្យចូលឆ្នាំខ្មែរ ពីព្រោះពួកគេជឿថារថយន្តថ្មី នឹងនាំលាភសំណាងដល់ពួកគេសម្រាប់ឆ្នាំថ្មី ហើយរថយន្តក៏អាចនាំពួកគេ ទៅកាន់គ្រប់ទីកន្លែងកំឡុងពេលថ្ងៃឈប់សម្រាកនោះផងដែរ។ ទាំងនោះហើយដែលជាហេតុផល ធ្វើឲ្យមានក្រុមហ៊ុនរថយន្តជាច្រើន បានផ្តល់ជូននូវកាដូរយ៉ាងអស្ចារ្យ ដល់អតិថិជនរបស់ពួកគេ។

វាមិនមានអ្វីចម្លែកទេដែលក្រុមហ៊ុន MG បានប្រកាសជាផ្លូវការ អំពីការបញ្ចុះតម្លៃយ៉ាងពិសេស ដល់អតិថិជនរបស់ពួកគេ រួមនឹងកាដូរជាច្រើនមុខទៀត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់នេះ។ MG បានផ្តល់ជូននូវតម្លៃយ៉ាងពិសេសអស្ចារ្យ សម្រាប់ឆ្នាំថ្មីនេះ ដើម្បីពង្រីការលក់របស់ពួកគេ។

* រថយន្ត MG RX8 ឆ្នាំ២០២១៖ តម្លៃ៥៨,០០០ដុល្លារ សម្រាប់ពណ៌ខ្មៅជំនាន់ថ្មី (Blackened Edition) រួមបន្ថែមជាមួយនឹងឈ្នាន់អូតូ ហើយតម្លៃ៥៦,០០០ដុល្លារ សម្រាប់ពណ៌ស និងថែមជូននូវសេវាប្តូរប្រេងម៉ាស៊ីន រយៈពេល១ឆ្នាំ, ស្លាកលេខវែង, កម្រាលជើងប្រណីត និងបិតស្កុតការពារកម្តៅ។

* រថយន្ត MG HS ឆ្នាំ២០២១៖ តម្លៃ៤០,៩៩០ដុល្លារ ថែមជូននូវ សេវាកម្មប្តូរប្រេងរយៈពេល៣ឆ្នាំ, កម្រាលជើងប្រណីត, បិតស្កុតការពារកម្តៅ, ស្លាកលេខវែង

* រថយន្ត MG RX5 ឆ្នាំ២០២១៖ តម្លៃ៣៧,០០០ ថែមជូននូវ ឈ្នាន់ជើង, សេវាកម្មប្តូរប្រេងរយៈពេល៣ឆ្នាំ, កម្រាលជើងប្រណីត, បិតស្កុតការពារកម្តៅ, ស្លាកលេខខ្លី

* រថយន្ត MG 6 ឆ្នាំ២០២១៖ តម្លៃ៣២,០០០ដុល្លារ ថែមជូននូវ សេវាកម្មប្តូរប្រេងរយៈពេល៣ឆ្នាំ, កម្រាលជើងប្រណីត, បិតស្កុតការពារកម្តៅ, ស្លាកលេខខ្លី

* រថយន្ត MG ZS ឆ្នាំ២០២១៖ តម្លៃ៣០,៣០០ដុល្លារ ថែមជូននូវ សេវាកម្មប្តូរប្រេងរយៈពេល៣ឆ្នាំ, កម្រាលជើងប្រណីត, បិតស្កុតការពារកម្តៅ, ស្លាកលេខខ្លី

* រថយន្តអគ្គីសនី MG ZS EV ឆ្នាំ២០២១៖ តម្លៃ៤១,៩៩០ដុល្លារ ថែមជូននូវ កម្រាលជើងប្រណីត, បិតស្កុតការពារកម្តៅ, ស្លាកលេខខ្លី។

បន្ថែមលើសពីនេះទៀត គ្រប់ម៉ូឌែលរថយន្ត MG ទាំងអស់ ក៏មានការធានាជូនរយៈពេល៣ឆ្នាំ ឬ 100,000Km ផងដែរ។ ប្រសិនបើលោកអ្នកកំពុងស្វែងរករថយន្តថ្មី នោះវាជាពេលវេលាដ៏អស្ចារ្យមួយ សម្រាប់លោកអ្នកក្នុងការជ្រើសរើសរថយន្តល្អប្រណីត ដែលឌីស្សាញជាមួយបច្ចេកវិទ្យាថ្មី និងមុខងារសន្សំសំចៃខ្ពស់។

រថយន្ត MG កំពុងឆ្ពោះទៅមុខជាមួយនឹងបច្ចេកវិទ្យាថ្មីទំនើប ដោយការបំពាក់ជាមួយនឹងម៉ាស៊ីនតូច ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ ហើយបន្ថែមនូវប្រព័ន្ធតួបូ ដើម្បីបង្កើនសំទុះឲ្យរថយន្តមានកម្លាំងខ្លាំង ដែលនោះ ជាចំណុចពិសេសមួយ ក្នុងការសន្សំសំចៃនៃប្រេងឥន្ធនៈ និងតម្លៃពន្ធផ្លូវផងដែរ៕