(បរទេស)៖ ប្រៀបបានជារឿងមួយ ដែលមហាជនគ្រប់រូបកោតសរសើរ ខណៈសិល្បករល្បីៗលំដាប់ពិភពលោកជាច្រើន ទទួលបានជោគជ័យយ៉ាងមហិមាចំពោះការងារសិល្បៈរបស់ពួកគេ តាមរយៈការរកបានប្រាក់ចំណូលបានរាប់ពាន់លានដុល្លារ ទោះស្ថិតក្នុងវ័យតិចក្តី។ ទន្ទឹមគ្នានេះ មានតារាស្រីល្បីៗលំដាប់ពិភពលោកជាច្រើនរូប ត្រូវបានគេដឹងថា រកចំណូលបានរាប់ពាន់លានដុល្លារ ក្នុងវ័យក្រោម៣០ឆ្នាំ។

ថ្ងៃនេះ Fresh News Plus សូមនាំអារម្មណ៍ប្រិយមិត្តមកស្គាល់តារាស្រីទាំង១០ ល្បីឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈបរទេស ដែលរកប្រាក់បានច្រើនសន្ធឹកសន្ធាប់ ក្នុងវ័យស្ថិតក្រោម៣០ឆ្នាំ៖

១៖ តារាស្រី Daisy Ridley បច្ចុប្បន្នមានវ័យ២៨ឆ្នាំ។ តារារូបនេះ រកចំណូលពីការចាក់បញ្ចាំងភាពយន្តក្នុងស្រុកបានចំនួន ២.២៩ពាន់លានដុល្លារអាមេរិក និងថតភាពយន្តល្បីៗបានចំនួន៨រឿង។ វាមិនមានអ្វីចម្លែកនោះទេ ដែលតារាស្រីរូបនេះរកចំណូលបានពីការចាក់បញ្ចាំងភាពយន្តក្នុងស្រុកបានជាង២ពាន់លានដុល្លារអាមេរិក ត្បិតនាងបានសម្តែងជាតួអង្គក្នុងរឿងល្បី «Star Wars»

២៖ តារាស្រី Dakota Fanning បច្ចុប្បន្នមានវ័យ២៦ឆ្នាំ។ តារារូបនេះ រកចំណូលពីការចាក់បញ្ចាំងភាពយន្តក្នុងស្រុកបានចំនួន ១.៧ ពាន់លានដុល្លារអាមេរិក និងថតភពយន្តល្បីៗបានចំនួន២៤រឿង។ ទោះមានវ័យត្រឹមតែ២៦ឆ្នាំ តែ Dakota Fanning មានភាពជោគជ័យយ៉ាងខ្លាំងក្នុងអាជីពជាតារាសម្តែងរបស់នាង ខណៈរឿងដំបូងនៃការចាប់ផ្តើមវិស័យភាពយន្តរបស់នាង គឺតាមរយៈចូលរួមសម្តែងរឿង «I Am Sam»។ តាមរយៈការសម្តែងរឿងនេះ នាងទទួលបានពានរង្វាន់ជាច្រើន រួមជាមួយនឹងការតែងតាំង សម្រាប់ស្នាដៃល្បីៗ ទាំងវ័យក្មេងផងដែរ។

៣៖ តារាស្រី Letitia Wright បច្ចុប្បន្នមានវ័យ២៧ឆ្នាំ។ តារាស្រីរូបនេះ រកចំណូលពីការចាក់បញ្ចាំងភាពយន្តក្នុងស្រុកបានចំនួន ១.៥៤ពាន់លានដុល្លារអាមេរិក និងថតភាពយន្តល្បីៗបានចំនួន៨រឿង។ នាងត្រូវបានគេស្គាល់ថា សម្តែងជាតួអង្គ Shuri ក្នុងរឿង «Black Panther» ក្នុងឆ្នាំ២០១៨។ ក្រោយមកទៀត គឺលេចមុខក្នុងរឿង «Holby City», «Top Boy», និងរឿង «Humans» ជាដើម ដែលធ្វើឲ្យនាងទទួលបានពានរង្វាន់យ៉ាងច្រើនផងដែរ ពីអាជីពភាពយន្តមួយនេះ។

៤៖ តារាស្រី Zendaya បច្ចុប្បន្នមានវ័យ២៤ឆ្នាំ។ តារាស្រីរូបនេះ រកចំណូលពីការចាក់បញ្ចាំងភាពយន្តក្នុងស្រុកបានចំនួន ៩៨២.៣ លានដុល្លារអាមេរិក និងថតភាពយន្តល្បីៗបានចំនួន៦រឿង។ អាជីពជាខ្សែភាពយន្តរបស់នាងរួមមានការសម្តែងរឿង «Spider-Man: Homecoming» ដែលកាលណោះរកចំណូលបាន ១១៧ លានដុល្លារ ត្រឹមការចាក់បញ្ចាំងនៅសប្តាហ៍ដំបូង។ ក្រៅពីអាជីពសម្តែង នាងក៏ត្រូវបានគេដឹងថា ជាអ្នកចម្រៀង និងអ្នករាំផងដែរ។

៥៖ តារាស្រី Abigail Breslin បច្ចុប្បន្នមានវ័យ២៤ឆ្នាំ។ តារាស្រីរូបនេះ រកចំណូលពីការចាក់បញ្ចាំងភាពយន្តក្នុងស្រុកបានចំនួន ៩៧៦.២ លានដុល្លារអាមេរិក និងថតភាពយន្តល្បីៗបានចំនួន១៩រឿង។ រឿងដំបូងដែលនាងចូលរួមសម្តែង គឺចំណងជើងថា «Signs» ដែលដើរតួជា Bo Hess ខណៈរឿងដែលធ្វើឲ្យនាងផ្ទុះប្រជាប្រិយភាពខ្លាំង គឺតាមរយៈការសម្តែងរឿង «Little Miss Sunshine» ដែលធ្វើឲ្យនាងទទួលនូវពានរង្វាន់ជាច្រើន រួមទាំងពាន Oscar ផងដែរ។

៦៖ តារាស្រី Mirando Cosgrove បច្ចុប្បន្នមានវ័យ២៧ឆ្នាំ។ តារាស្រីរូបនេះ រកចំណូលពីការចាក់បញ្ចាំងភាពយន្តក្នុងស្រុកបានចំនួន ៨៨៤.២ លានដុល្លារអាមេរិក និងថតភាពយន្តល្បីៗបាន៥រឿង។ តារាស្រីរូបនេះបានលេចមុខជាលើកដំបូង តាមរយៈការថតស្ពតពាណិជ្ជកម្មរបស់អាហារបបួក «Fast Food» ដូចជា Burger King ជាដើម។ ក្រោយមកក៏បានឈ្នះ សម្រាប់ការសម្តែងរឿងជាលើកដំបូងក្នុងឆ្នាំ២០០៣ ក្នុងភាពយន្តចំណងជើងថា «School of Rock»

៧៖ តារាស្រី Brianna Hildebrand បច្ចុប្បន្នមានវ័យ២៤ឆ្នាំ។ តារាស្រីរូបនេះ រកចំណូលពីការចាក់បញ្ចាំងភាពយន្តក្នុងស្រុកបានចំនួន ៧៣២.១ លានដុល្លារអាមេរិក និងថតភាពយន្តល្បីៗបានចំនួន៤រឿង។ តារាស្រីរូបនេះ បានលេចមុខក្នុងខ្សែភាពយន្ត «Deadpool» និង «Deadpool2» ដែលសុទ្ធសឹងជារឿងផ្ទុះ និងរកចំណូលបានច្រើន ជាដើមហេតុធ្វើឲ្យប្រាក់ចំណូលរបស់ Brianna Hildebrand កើនឡើងជាង៧០០លានដុល្លារអាមេរិក។

៨៖ តារាស្រី Hailee Steinfeld បច្ចុប្បន្នមានវ័យ២៤ឆ្នាំ។ តារាស្រីរូបនេះ រកចំណូលពីការចាក់បញ្ចាំងភាពយន្តក្នុងស្រុកបានចំនួន ៧១៨.៩ លានដុល្លារអាមេរិក និងថតភាពយន្តល្បីៗបានចំនួន១៦រឿង។ តារាស្រីរូបនេះ បានចាប់ផ្តើមអាជីពតូចតាចដំបូងក្នុងកម្មវិធីទូរទស្សន៍ ប៉ុន្តែក្រោយមកកាលដែលធ្វើឲ្យនាងផ្ទុះការគាំទ្រខ្លាំង គឺតាមរយៈចូលរួមសម្តែងរឿងមួយក្នុងឆ្នាំ២០១០ ចំណងជើងថា «Ture Grit»

៩៖ តារាស្រី Chloe Grace Moretz បច្ចុប្បន្នមានវ័យ២៤ឆ្នាំ។ តារាស្រីរូបនេះ រកចំណូលពីការចាក់បញ្ចាំងភាពយន្តក្នុងស្រុកបានចំនួន ៧០៨.៦ លានដុល្លារអាមេរិក និងថតភាពយន្តល្បីៗបានចំនួន២៦រឿង។ តារាវ័យក្មេងរូបនេះត្រូវបានគេដឹងថា បានផ្ទុះការគាំទ្រខ្លាំង តាមរយៈការសម្តែងរឿងជាច្រើន ដូចជារឿង «Kick-Ass» ដែលធ្វើឲ្យនាងទទួលបានពានរង្វាន់ MTV Movie, រឿង «The Equalizer» ជាដើម។

១០៖ តារាស្រី Evanna Lynch បច្ចុប្បន្នមានវ័យ២៩ឆ្នាំ។ តារាស្រីរូបនេះ រកចំណូលពីការចាក់បញ្ចាំងភាពយន្តក្នុងស្រុកបានចំនួន ៦៧៣.៣ លានដុល្លារអាមេរិក និងថតភាពយន្តល្បីៗបានចំនួន៥រឿង។ តារាស្រីរូបនេះ បានចាប់ផ្តើមអាជីពសម្តែងក្នុងឆ្នាំ២០០៧ និងបានទទួលជ័យជំនះ សម្រាប់ការសម្តែងក្នុងរឿង «Harry Potter and the Order of the Phoenix»