(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនអង្គរដេលីហ្វ៊ូជ បាននាំបុគ្គលិកស្ម័គ្រចិត្តទៅទទួលយកវ៉ាក់សាំង Covid-19 នៅសាលាបឋមសឹក្សាជម្ពូវ័ន ដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រុមហ៊ុនអង្គរដេលីហ្វ៊ូជ បញ្ជាក់ថា «យើងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងអនុវត្តវិធានការ ៣ ការពារ ៣ កុំ»

ក្នុងឱកាសនេះដែរ ក្នុងក្រុមហ៊ុនអង្គរដេលីហ្វ៊ូជ បាននាំយកអំណាយជាគ្រឿងភេសជ្ជៈ ចំនួន ២៥០ កេស ជូនដល់ក្រុមគ្រូពេទ្យផងដែរ៕