(ភ្នំពេញ)៖ ខណៈប្រជាជនកម្ពុជា រួមគ្នាអនុវត្តវិធានការគម្លាតសង្គមដ៏សំខាន់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រុមហ៊ុនប្រតិបត្តិការផ្លាតហ្វម ឌីជីថលធំៗមួយចំនួន ក៏រួមដៃគ្នាផងដែរ ដើម្បីធ្វើឲ្យពេលវេលារក្សាគម្លាតសង្គមនៅផ្ទះ របស់អតិថិជនមានភាពរីករាយថែមទៀត ក្នុងអំឡុងពេលវេលាដ៏លំបាកទាំងនេះ។

នៅជុំវិញពិភពលោក ការរាតត្បាតជំងឺកូវីដ-១៩ បានពន្លឿនការប្រើប្រាស់ដំណោះស្រាយឌីជីថល សម្រាប់កិច្ចការប្រចាំថ្ងៃជាច្រើន ដែលកន្លងមកយើងមិនធ្លាប់ នឹកឃើញ អំពីវាសោះឡើយកាលពីពេលអាចនៅជួបគ្នាផ្ទាល់បាន។ រាប់ចាប់ពីរឿងសាមញ្ញៗ ដូចជាការទិញអាហារ ឬបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ រហូតដល់មើល ភាពយន្ត ឬលេងហ្គេមអនឡាញ ក្រុមហ៊ុនឌីជីថលទាំងនេះ កំពុងជួយឲ្យជីវិតរបស់យើងបន្តរស់នៅជាមួយនឹងទិដ្ឋភាពសំខាន់ៗ ខណៈដែលអនុវត្តវិធានការ រក្សាគម្លាតសង្គមផងដែរ។

លោក Tomas Pokorny អគ្គនាយកក្រុមហ៊ុន Pi Pay ដែលជាប្រតិបត្តិករកម្មវិធីទូទាត់ការចំណាយឌីជីថលឈានមុខគេនៅកម្ពុជា និងមានអ្នកប្រើប្រាស់ជាង ៣៥០,០០០ នាក់ បានថ្លែងថា «មុនពេលមានការរាតត្បាតជំងឺ យើងមានភាពច្បាស់លាស់ថា ភាពជាដៃគូរវាងក្រុមហ៊ុនឌីជីថល ដែលកំពុងស្ទុះងើបនានា ក្នុងប្រទេសកម្ពុជាកំពុងក្លាយជាគន្លឹះដ៏សំខាន់មួយ ក្នុងការបម្រើដល់តម្រូវការរបស់អតិថិជន ហើយក្នុងកំឡុងពេលដែលការរាតត្បាតកាន់តែខ្លាំង យើងកាន់តែត្រូវ ផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងឆ្លងកាត់ការរឹតបន្តឹងការធ្វើដំណើរ ការធ្លាក់ចុះសេដ្ឋកិច្ច និងការលំបាកផ្សេងៗទៀតជាច្រើន»

ក្នុងនាមជាផ្លាតហ្វមទូទាត់ប្រាក់ឌីជីថល ដែលត្រូវបានបង្កើតឡើងយូរជាងគេមួយនៅកម្ពុជា ក្រុមហ៊ុន Pi Pay បានកសាងបណ្តាញដៃគូពាណិជ្ជកម្មដ៏ធំមួយ ជាពិសេសជាមួយភោជនីយដ្ឋាន និងហាងកាហ្វេដែលកំពុងមានប្រជាប្រិយភាពនានា។ ប៉ុន្តែដោយសារការញ៉ាំ នៅក្នុងហាងអាចជាកត្តា នាំមកនៅហានិភ័យ ក្នុងការចម្លងមេរោគកូវីដ-១៩ នៅពេលនេះ ក្រុមហ៊ុន Pi Pay រួមជាមួយសេវាដឹកជញ្ជូនអាហារ NHAM24 កំពុងគាំទ្រប្រជាពលរដ្ឋ ដែលកំពុងរក្សាគម្លាតសង្គម នៅគេហដ្ឋានរបស់ពួកគេ ឲ្យបានរីករាយនឹងអាហារដែលពួកគេចូលចិត្ត។

រាល់ការទូទាត់ប្រាក់តាមរយៈ Pi Pay នៅក្នុងកម្មវីធី NHAM24 អតិថិជននឹងទទួលបានការដឹកជញ្ជូនអាហារដោយឥតគិតថ្លៃ សម្រាប់ការបញ្ជាទិញណាមួយ ដែលមានតម្លៃលើសពី ៥ដុល្លារ និងទទួលបានការបង្វិលប្រាក់ជូនវិញជាប្រាក់រៀល ៥% ចូលក្នុងគណនី Pi Pay របស់ពួកគេ ដែលប្រាក់នេះ អាចទុកសម្រាប់ ការប្រើប្រាស់នៅពេលទិញទំនិញតាមអនឡាញ និងនៅតាមបណ្តាលហាងផ្សេងៗនៅពេលបន្ទាប់។

លោក ចាន់ បូរីម៉ា អគ្គនាយកក្រុមហ៊ុន NHAM24 បានថ្លែងថា «យើងក៏កំពុងកសាងបណ្តាញដៃគូ ដ៏មានសក្តានុពលដទៃបន្ថែមទៀតដែរ មិនត្រឹមតែក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងហាងលក់ទំនិញ ឱសថស្ថាន ហាងផ្កា និងផ្សេងៗទៀត»

លោកបន្ថែមថា «ការភ្ជាប់ជាមួយដៃគូទាំងអស់នេះ រួមគ្នាជាមួយការដឹកជញ្ជូនពី NHAM24 និងការទូទាត់បែបឌីជីថលពីក្រុមហ៊ុន Pi Pay នឹងអាចជួយឲ្យប្រជាពលរដ្ឋ អាចនៅផ្ទះបានសុខស្រួលជាមួយជម្រើសកាន់ច្រើន និង កាន់តែសុវត្ថិភាព»

គ្មានអ្វីសំខាន់ជាងការរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារនោះទេ ហើយតាមរយៈភាពជាដៃគូរបស់ក្រុមហ៊ុន Pi Pay ជាមួយក្រុមហ៊ុន Smart Axiata អតិថិជនរបស់ក្រុមហ៊ុន Smart អាចរីករាយនឹងការទទួលបានការបង្វិលប្រាក់ជូនវិញចំនួន ៣០% រាល់ពេលដែលពួកគេបញ្ជូលទឹកប្រាក់ទូរស័ព្ទរបស់ពួកគេ ដោយប្រើប្រាស់កម្មវិធី Pi Payដែលផ្តល់ឲ្យពួកគេនូវពេលវេលាបន្ថែមទៀតសម្រាប់ការជជែកគ្នាតាមអនឡាញ ឬលេងកម្មវិធីបណ្តាញទំនាក់ទំនងសង្គម ដែលពួកគេចូលចិត្តផ្សេងទៀតដូចជា Facebook ឬ Instagram ជាដើម។

សម្រាប់អ្នកលេងហ្គេមតាមឧបករណ៍ចល័តវិញ ក៏មានការផ្តល់ជូនផងដែរ ហើយក្រុមហ៊ុន Pi Pay បានចាប់ដៃគូជាមួយគេហទំព័រហ្គេម Codashop សម្រាប់ការផ្តល់ជូននូវការបង្វិលប្រាក់ជូនវិញចំនួន ១៥% នៅរៀងរាល់ថ្ងៃពុធ នៅពេលទិញក្រេឌីតលេងហ្គេមល្បីៗដូចជា Mobile Legends, PUBG Mobile, Free Fire, Rules of Survival និងហ្គេមផ្សេងៗទៀត។

លោក Theparath Laohavoravudhikul ប្រធានប្រចាំតំបន់ផ្នែកការទូទាត់ចំណាយរបស់ក្រុមហ៊ុន Codashop បានថ្លែងថា «យើងបានមើលឃើញថា ការលេងហ្គេម នៅកម្ពុជាមានប្រជាប្រិយភាពខ្លាំង ហើយប្រហែលកាន់តែមានប្រជាប្រិយភាពថែមទៀត ក្នុងអំឡុងពេលរាតត្បាតជំងឺនេះ ហើយការបង្វិលប្រាក់ជូនវិញនេះ ដែលធ្វើឡើងតាមរយៈដៃគូរបស់យើង គឺក្រុមហ៊ុន Pi Pay នឹងមានភាពទាក់ទាញខ្លាំង ចំពោះអ្នកចូលចិត្តលេងហ្គេមទាំងអស់ ពិសេសអ្នកលេងហ្គេមពូកែៗ ប្រាកដជាចង់ចាប់ឱកាសនេះមិនខាន»