(អាមេរិក)៖ យោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញថា ក្រុមហ៊ុន Facebook បានចំណាយលុយ ២៣លានដុល្លារអាមេរិក ទៅលើថ្លៃសន្តិសុខផ្ទាល់ខ្លួនរបស់លោក Mark Zuckerberg នាយកប្រតិបត្តិ ដែលវាជាការចំណាយមួយដ៏ខ្ពស់។

សារព័ត៌មាន The Verge បានចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា Facebook បានចំណាយប្រាក់ ២៣លានដុល្លារអាមេរិក កាលពីឆ្នាំ២០២០ ដើម្បីថ្លៃការពារសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួនរបស់នាយកប្រតិបត្តិ លោក Mark Zuckerberg ។

ពាក់ព័ន្ធនឹងការចំណាយនេះផងដែរ ត្រូវបានក្រុមសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធបានដាក់ការសង្ស័យ ព្រោះថា វាជាខ្ទង់ចំណាយមួយដ៏ខ្ពស់។

បើតាមការបញ្ជាក់ពី Facebook គឺមិនមែនមានតែ នាយកប្រតិបត្តិមួយប៉ុណ្ណោះទេ ដែលត្រូវទទួលបានការការពារនោះ នៅមានបុគ្គលជាន់ខ្ពស់ជាច្រើនរូបទៀត គ្រាន់តែថា ការចំណាយគឺខុសៗគ្នា៕