(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ អតិថិជនទាំងអស់អាចប្រើប្រាស់មុខងារ «អាំងប៉ាវរីករាយ» ក្នុងកម្មវិធីទូរស័ព្ទដៃ Chip Mong Bank App ដើម្បីផ្ញើអំណាយជាទឹកប្រាក់ រួមជាមួយសារជូនពរទៅកាន់មនុស្សជាទីស្រលាញ់ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងបង្ហាញពីការយកចិត្តទុកដាក់ បើទោះបីជាអ្នកមិននៅជិតគ្នាក៏ដោយ។

ការផ្ញើ «អាំងប៉ាវរីករាយ» គឺមានភាពងាយស្រួល ដោយលោកអ្នកគ្រាន់តែចូលទៅកាន់មុខងារ «អាំងប៉ាវរីករាយ» ក្នុងកម្មវិធីទូរស័ព្ទដៃ Chip Mong Bank App បន្ទាប់មកធ្វើការបញ្ចូលលេខទូរស័ព្ទអ្នកទទួល ឈ្មោះអ្នកទទួល ចំនួនទឹកទឹកប្រាក់ដែលចង់ផ្ញើ ហើយភ្ជាប់ជាមួយសារជូនពរជាការស្រេច។

ផ្ញើប្រាក់ទៅមិត្តភក្តិ ក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់របស់អ្នក តាមរយៈមុខងារ «អាំងប៉ាវរីករាយ» នឹងធ្វើឲ្យពិធីបុណ្យចូលឆ្នាំថ្មីកាន់តែរីករាយ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកលេខ 081 811 911 ឬ 066 811 911។

Video Link: https://www.facebook.com/watch/?v=159714036027123

ទាញយក Chip Mong Bank App ឥលូវនេះ៖
iOS: https://apple.co/2mj4M0i
Android: https://bit.ly/3mbA56t