(ភ្នំពេញ)៖ សូមអបអរសាទរ ដល់លោក សួង សុខនិត្យ ជាអ្នកដែលទើបតែ ឈ្នះរង្វាន់ទឹកប្រាក់២០០លានរៀល ពីកម្មវិធី គោជល់ សុបិនក្លាយជាការពិត ដែលផ្តល់រង្វាន់ធំជាងគេ។

អ្នកដែលទើបតែ ឈ្នះរង្វាន់ទឹកប្រាក់២០០លានរៀល ពីកម្មវិធី គោជល់ សុបិនក្លាយជាការពិត លោក សួង សុខនិត្យ មានអាយុ២៩ឆ្នាំ ដែលធ្វើការនៅរោងចក្រកាបូប និងមានទីលំនៅភូមិដំដែក ឃុំព្រៃញតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លោកមានអារម្មណ៍ភាន់ភាំងស្មារតី ដោយរំភើបរីករាយទាំងទឹកភ្នែក បន្ទាប់ពីលោកបានឃើញរង្វាន់ ទឹកប្រាក់២០០លានរៀល នៅក្រោមក្រវិលកំប៉ុង គោជល់។

ភ្លាមនោះ គាត់បានរត់ទៅរកមិត្តភក្តិ ដែលធ្វើការជាមួយគ្នាគឺលោក សុវណ្ណ ដែលជាអ្នកបានទិញគោជល់ ដែលមានសំណាងដ៏អស្ចារ្យនេះ ផ្ញើឲ្យគាត់ដើម្បីឲ្យជួយពិនិត្យ មើលរង្វាន់។ លោក សួង សុខនិត្យ ស្ទើរតែមិនជឿខ្លួនឯងថា គាត់បានឈ្នះរង្វាន់ដែលមានសំណាងដ៏អស្ចារ្យនេះពី «គោជល់ សុបិនក្លាយជាការពិត» ប៉ុន្តែមិត្តភក្តិ របស់គាត់បានបញ្ជាក់ប្រាប់គាត់ ដោយសេចក្តីរីករាយថា គាត់ពិតជាបានឈ្នះរង្វាន់ពិតមែន។

មិនបង្អង់យូរ គាត់ក៏បានសុំមេចេញពីធ្វើការភ្លាមៗ ដើម្បីផ្តល់ដំណឹងនេះដល់ក្រុមគ្រួសាររបស់គាត់។ ពេលទៅដល់ផ្ទះ ប្រពន្ធគាត់ និងបងថ្លៃរបស់គាត់បានស្តីឲ្យគាត់ ព្រោះគាត់អត់ធ្វើការហើយ ត្រូវគេកាត់ប្រាក់ខែ។ ដោយមិនបានឆ្លើយតបភ្លាមៗទេ គាត់ក៏ប្រញាប់ហៅប្រពន្ធ និងបងថ្លៃចូលផ្ទះ ហើយគាត់ក៏ប្រាប់ដំណឹងដ៏អស្ចារ្យនេះ ទាំងទឹកភ្នែក។ ពេលនោះប្រពន្ធគាត់ហូរទឹកភ្នែក ហើយនិយាយលែងចេញបានត្រឹមយំអោបប្តី ហើយចំណែកបងថ្លៃវិញ បានលោតស្រែកហ៊ោរដោយអរ និងសប្បាយរីករាយ។

លោក សួង សុខនិត្យ បាននិយាយថា «បច្ចុប្បន្ននេះ បន្ទុកគ្រួសារទាំងអស់ត្រូវធ្លាក់លើខ្ញុំ ព្រោះប្រពន្ធខ្ញុំពោះធំ ដូច្នេះហើយខ្ញុំគ្មានសល់លុយសល់កាក់អីទេ ព្រោះប្រាក់ខែបើកមកទុកតែសម្រាប់ទិញម្ហូបអាហារ និងបង់ធនាគារតែប៉ុណ្ណោះ។ រង្វាន់ធំបំផុតពី គោជល់ សុបិនក្លាយជាការពិតនេះ ខ្ញុំនឹងអាចសងបំណុលបានទាំងអស់ ហើយអាចបើករបររកស៊ីតូចមួយ នៅផ្ទះបានទៀតផង»

គួររំលឹកផងដែរថា តូប ឬហាង ដែលលក់គោជល់មានរង្វាន់២០០លានរៀល ក៏ទទួលបានប្រាក់លើកទឹកចិត្ត១០លានរៀលផងដែរ។ នេះពិតជាសំណាងដ៏អស្ចារ្យ សម្រាប់អ្នកដែលនិយមពិសា និងលក់គោជល់។

នៅមានរង្វាន់ជាច្រើនទៀត ដែលលោកអ្នកអាចឈ្នះពី ក្រវិលកំប៉ុងគោជល់។ សូមបន្តគាំទ្រ និងពិសាភេសជ្ជៈ គោជល់ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក។
ម្យ៉ាងទៀតសូមកុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុង ដើម្បីឈ្នះរង្វាន់ពី គោជល់លេខសំណាង។

ថ្មីៗនេះ ក្រុមហ៊ុនគោជល់ បានបង្កើតកម្មវិធីលេខសំណាង៨ខ្ទង់ សម្រាប់អតិថិជនផ្សងសំណាង។ លេខសំណាងនៅសប្ដាហ៍ទី១គឺ៖ លេខ៨ខ្ទង់ឈ្នះ ១០០០០ដុល្លារ (០៣៥២១៦០៥) លេខ៤ខ្ទង់ឈ្នះ ១០ដុល្លារ (១៦០៥) ពិសេសសម្រាប់ខែមេសា ឆ្នាំ២០២១ សម្រាប់លេខ២ខ្ទង់ឈ្នះ ១ដុល្លារ (០៥)។ សម្រាប់លេខ២ខ្ទង់ សូមប្ដូរឲ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១៕