(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច និងអនុវត្ត ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ក្នុងរយៈ ចំនួន ២សប្ដាហ៍ ដោយផ្អាកការទទួលអតិថិជន ឱ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន, អាហារដ្ឋាន, តូបអាហារ, ហាងកាហ្វេ, ហាងភេសជ្ជៈ និងអាជីវកម្មផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ (អតិថិជន អាចវេចខ្ចប់បាន តែមិនអាចចូលអង្គុយហូប)។

នៅក្នុងនោះដែរ ភោជនីយដ្ឋាន ផាកកាហ្វេ បានចូលរួមគោរពជាមួយការត្រៀមខ្លួនរួចជាស្រេចទៅហើយ ពោលគឺ ផាកកាហ្វេ បានដាក់ឲ្យដំណើរការរបៀបកុម្ម៉ង់ទុកជាមុន (Curbside Pick Up) បន្ថែមពីលើសេវាដឹកជូនដល់ទីកន្លែងរក្សាគម្លាតសុវត្ថិភាព (Contactless Delivery) ដើម្បីឆ្លើយតបជាមួយសភាពការណ៍កូវីដ១៩ នាពេលបច្ចុប្បន្ននៅកម្ពុជា។

តើដូចដែលហៅថារបៀបកុម្ម៉ង់ទុកជាមុន (Curbside Pick Up) គឺរបៀបដែលផ្តល់ឲ្យអតិថិជននូវភាពងាយស្រួលក្នុងការកុម្ម៉ង់អាហារ កាហ្វេ ភេសជ្ជៈទុកជាមុន គ្រាន់ធ្វើការកុម្ម៉ង់តាមរយៈកម្មវិធីលើទូរសព្ទដៃ (Park Cafe Mobile App) ឬក៏ទំនាក់ទំនងមកលេខ 023990990 ហើយបុគ្គលិករបស់ផាកកាហ្វេ នឹងធ្វើការទំនាក់ទំនងទៅលោកអ្នកដើម្បីជូនដំណើរអំពីការកុម្ម៉ង់របស់លោកអ្នក គឺរួចរាល់ហើយអាចមកយកកន្លែងបាន ដោយនៅពេលលោកអ្នកអញ្ជើញមកយកការកុម្ម៉ង់បុគ្គលិកខាងផាកកាហ្វេនឹងយកទៅជូនដល់ទីកន្លែងជាមួយការរក្សាគម្លាតសុវត្ថិភាពពីអតិថិជន ប្រមាណ ១.៥ម៉ែត្រ។

ជាមួយគ្នានេះដែរ លោកអ្នកអាចទូរទាត់វិក័យបត្រតាមរយៈប្រាក់សុទ្ធ ឬការទូរទាត់តាម Online ដែលមានភាពងាយស្រួលរហ័សទាន់ចិត្ត សុវត្ថិភាពក្នុងសម័យកូវីដ១៩នេះ។

សូមអនុវត្តតាមវិធានសុខាភិបាលឲ្យបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត៕

* សម្រាប់សេវាដឹកជូនដល់ទីកន្លែង: 023 990 990
* ទាញយកកម្មវិធី Park Cafe App លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi
(ពិសេសសម្រាប់លោកអ្នក Install App ថ្មីឥឡូវនេះ គឺទទួលបាននូវ Promotion Code ចំនួន $15 ប្រើចំនួន 5ដង សម្រាប់កុម៉្មង់តាម App Park Cafe )