(ភ្នំពេញ)៖ ធនាគារពាណិជ្ជថ្មីមួយដែលទើបបង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះថា ធនាគារ អូរៀនថល ម.ក (Oriental Bank PLC) បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក និងក្រុមហ៊ុន Hi Sun Fintech Global Limited (HSG) សម្រាប់ការអនុវត្ត និងអភិវឌ្ឍប្រព័ន្ធស្នូលរបស់ធនាគារ (core banking system)។ កិច្ចសន្យាបានធ្វើឡើងកាលពីថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១។

ធនាគារ អូរៀនថល ម.ក នឹងបង្កើតយុទ្ធសាស្ត្រ ដែលមានផ្នែកឌីជីថល ៦០ ភាគរយ និងវិធីសាស្រ្តធនាគារសាមញ្ញ ៤០ ភាគរយ ដើម្បីដណ្តើមចំណែកទីផ្សាររបស់អ្នកប្រើប្រាស់បច្ចេកវិទ្យា ក៏ដូចជាអ្នកដែលចូលចិត្តបទពិសោធធនាគារតាមរបៀប ឥដ្ឋ និងបាយអ។ ក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក និងដៃគូសហការណ៍ ផ្នែកបច្ចេកវិទ្យា ក្រុមហ៊ុន HSG មានតួនាទីក្នុងការការអភិវឌ្ឍ តំឡើង និងអនុវត្តនូវប្រព័ន្ធធនាគារស្នូលទាំងមូលសម្រាប់ ធនាគារ អូរៀនថល ម.ក ។

ក្រុមការងារផ្នែកប្រឹក្សាយោបល់ ព័ត៌មានវិទ្យា របស់ក្រុមហ៊ុន បេកឃើរ ធីលលី (ផ្នែកមួយរបស់ ក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា), មានក្រុមអ្នកជំនាញខាងព័ត៌មានវិទ្យាដែលមានជំនាញខ្ពស់ និងមានបទពិសោធន៍យ៉ាងទូលំទូលាយលើវិស័យបច្ចេកវិទ្យាព័ត៌មាន។

ក្រុមការងារខាងផ្នែកពិគ្រោះយោបល់បច្ចេកវិទ្យានេះ យល់ពីតួនាទីដ៏សំខាន់របស់ ប្រព័ន្ធព័ត៌មាន ក្នុងអាជីវកម្មដើម្បីជួយដល់អតិថិជន ក្នុងការកំណត់ដំណោះស្រាយហិរញ្ញវត្ថុ និងប្រតិបត្តិការត្រឹមត្រូវដើម្បីសម្រេចបាននូវគោលបំណងអាជីវកម្ម ទាំងតម្រូវការបច្ចុប្បន្ន និងការពង្រីកអាជីវកម្មដែលរំពឹងទុកនាពេលអនាគត។ ប្រព័ន្ធទាំងនេះរួមមានប្រព័ន្ធធនាគារស្នូល ប្រព័ន្ធធានារ៉ាប់រង និងភតិសន្យា ការធ្វើផែនការធនធានសហគ្រាស (ERP), cyber security ការគ្រប់គ្រងការទំនាក់ទំនងរបស់អតិថិជន (CRM) ការវិភាគអាជីវកម្ម ការគ្រប់គ្រងគុណភាព និងអភិបាលកិច្ច ព្រមទាំងហានិភ័យ និងអនុលោមភាព។

ក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន គណនេយ្យ និងប្រឹក្សាធំៗ ទាំង ១០ របស់ពិភពលោកគឺ ក្រុមហ៊ុន Baker Tilly International ដែលមានវត្តមាននៅក្នុងប្រទេសចំនួន ១៤៨ ។ នៅក្នុងបណ្តាញ ក្រុមហ៊ុន Baker Tilly International សេវាកម្មប្រឹក្សាផ្នែកព័ត៌មានវិទ្យារបស់ក្រុមហ៊ុន បេកឃើរ ធីលលី បានបង្ហាញពីកំណត់ត្រាដ៏អស្ចារ្យ នៅទូទាំងពិភពលោក ដែលមានប្រតិបត្ដិការសម្រាប់ទាំងក្នុង និងក្រៅប្រទេស។ បច្ចេកវិទ្យាព័ត៌មានវិទ្យា របស់ក្រុមហ៊ុន បេកឃើរ ធីលលី បានផ្តល់នូវអនុសាសន៍និងដំបូន្មានប្រកបដោយវិជ្ជាជីវៈដល់អតិថិជន ដែលជួយពួកគេក្នុងការបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធព័ត៌មានវិទ្យារបស់អតិថិជន និងការត្រឡប់មកវិញនៃការវិនិយោគបច្ចេកវិទ្យា។

ក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក បានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយ ក្រុមហ៊ុន HSG សម្រាប់ទីផ្សារ វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) នៅប្រទេសកម្ពុជា។ ក្រុមហ៊ុន HSG គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានឯកទេសខាងដំណោះស្រាយធនាគារសម្រាប់ឧស្សាហកម្មសេវាកម្មហិរញ្ញវត្ថុ ដែលផ្តល់សេវាកម្មតែមួយ (end-to-end) ពីការពិគ្រោះយោបល់ទៅផលិតកម្ម។

លោក KM Tan នាយកគ្រប់គ្រង ក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក បានថ្លែងថា៖ «យើងទន្ទឹងរងចាំការសហការណ៍ជាមួយ ក្រុមហ៊ុន HSG ក្នុងការចូលរួមផ្តល់ដំណោះស្រាយដែលប្រកបដោយសុវត្ថិភាព និងអនាគតភាពដល់ ធនាគារ អូរៀនថល ម.ក »

ក្រុមហ៊ុន HSG ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឈានមុខគេទាំង ១០០ ក្នុងការផ្តល់សេវាកម្មក្នុងវិស័យព័ត៌មានវិទ្យា ជាមួយបទពិសោធន៍លើសពី ២០ ឆ្នាំ ក្នុងការអភិវឌ្ឍន៍និងអនុវត្តបច្ចេកវិទ្យា។ ក្រុមហ៊ុន HSG បានផ្តល់លសេវាកម្ម និងដំណោះស្រាយទៅឲ្យគម្រោងក្នុងវិស័យធនាគារយ៉ាងច្រើន នៅក្នុងសាធារណរដ្ឋប្រជាមានិតចិន និង គម្រោង ៣០ ទៀតនៅក្រៅសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងនោះ ក្រុមហ៊ុន HSG បានជួយឲ្យធនាគារផ្លាស់ប្តូរទៅប្រើប្រព័ន្ធធនាគារស្នូលថ្មី ដែលមានប្រសិទ្ធិភាព ក៏ដូចជាបានជួយបង្កើតនូវធនាគារថ្មី និងក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដែលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធធនាគារតាំងពីចាប់ផ្តើមដំបូង។ Hi Sun Banking Suite (HBS) មានប្រព័ន្ធផ្អែកលើសេវាកម្មស្ថាបត្យកម្ម (service-oriented architecture - SOA) ទូលំទូលាយដែលបានជួយដល់អតិថិជនលើពី ៥០ នៅក្រៅប្រទេសជាមួយនឹងអត្រាជោគជ័យក្នុងការអនុវត្ត ១០០ ភាគរយ។ ក្រុមហ៊ុន HSG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Hi Sun Technology(China) Limited ដែលជាក្រុមហ៊ុនចុះបញ្ជីសាធារណៈនៅផ្សារភាគហ៊ុនហុងកុង (លេខកូដ ០៨១៨.HK)។

លោក Terry Liang, នាយកប្រតិបត្តិ របស់ ក្រុមហ៊ុន HSG បានថ្លែងថា ចំណុចរួមនៃភាពជាដៃគូជាមួយ ក្រុមហ៊ុន បេកឃើរ ធីលលី នៅក្នុងប្រទេសកម្ពុជាផ្តល់នៅអនុភាពដល់ពួកគេក្នុងការផ្តល់នូវដំណោះស្រាយ ដែលមានប្រសិទ្ធិភាព។

លោកបានបន្ថែមទៀតថា «យើងពិតជាមានការរំភើបក្នុងការសហការជាមួយ ក្រុមហ៊ុន បេកឃើរ ធីលលី ដើម្បីគាំទ្រដល់ ធនាគារ អូរៀនថល ម.ក ក្នុងការធ្វើដំណើរការក្នុង វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ហើយយើងរីករាយ នឹងការចាប់ផ្តើមនៃគម្រោងដ៏ជោគជ័យនេះ។ ក្រុមហ៊ុន HSG មានក្រុមការងារ ដែលមានសមត្ថភាពខ្ពស់ក្នុងការផ្តល់នូវប្រព័ន្ធមានស្ថេរភាពជឿនលឿនដើម្បីឆ្លើយតបទៅនឹងតម្រូវការអាជីវកម្មធនាគារ។ យើងទន្ទឹងរង់ចាំ ការអនុវត្តដោយជោគជ័យសម្រាប់ ធនាគារ អូរៀនថល ម.ក ក្នុងឆ្នាំនេះ»

គណៈគ្រប់គ្រងរបស់ ធនាគារ អូរៀនថល ម.ក មានបទពិសោធន៍យ៉ាងទូលំទូលាយ នៅក្នុងវិស័យសេវាកម្ម ហិរញ្ញវត្ថុ និងធនាគារបានពិចារណាពីឱកាសការរីកចម្រើនដ៏រឹងមាំរបស់ធនាគារឌីជីថលចាប់តាំងពីអ្នកប្រើប្រាស់មានចំណេះដឹង និងបទពិសោធន៍ ពីសេវាកម្មឌីជីថលនាពេលបច្ចុប្បន្ន។

លោក Datuk Phan Ying Tong ស្ថាបនិក និងជាប្រធានធនាគារ នៃធនាគារ អូរៀនថល ម.ក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សិក្សាជាច្រើនបានបង្ហាញថាការផ្តោតអារម្មណ៍កាន់តែខ្លាំងទៅលើដំណោះស្រាយឌីជីថល និងជួយបង្កើនប្រាក់ចំណេញរបស់ធនាគារ ការយល់ដឹងតម្លៃ ភាពងាយស្រួល គុណភាពមុខងារ និងគុណភាពសេវាកម្ម។ ការសិក្សាទាំងនេះបង្ហាញថា ការច្នៃប្រឌិតក្នុងបរិបទធនាគារឌីជីថលមានសារៈសំខាន់ ក្នុងការពង្រឹងបទពិសោធន៍អតិថិជន ការពេញចិត្ត និងភាពស្មោះត្រង់ ក៏ដូចជាលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ»

ធនាគារ អូរៀនថល ម.ក បានមើលឃើញពីការតម្រូវការ និងការគ្រប់គ្រងសម្រាប់ការឆ្លើយតបនៅក្នុងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងបរិស្ថានហិរញ្ញវត្ថុ ដើម្បីធានាបានប្រសិទ្ធិភាពក្នុងការប្រកួតប្រជែងក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ក្នុងនាមជាធនាគារ ដែលត្រូវបានបង្កើតថ្មី ធនាគារ អូរៀនថល ម.ក មិនបានទុកនៅកេរ្តិ៍ដំណែលនៃបច្ចេកវិទ្យាចាស់ ដែលជាធម្មតាមានសភាពយឺត និងរអាក់រអួលនោះទេ ប៉ុន្តែផ្ទុយទៅវិញពួកយើងនឹងទទួលបានអត្ថប្រយោជន៍ពីការរៀបចំយុទ្ធសាស្ត្រអាជីវកម្មផលិតផល និងសេវាកម្មរបស់ខ្លួនដែលរកប្រាក់ចំណេញលើបច្ចេកវិទ្យាចុងក្រោយដូចជា Blockchain និងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech)។

ធនាគារ អូរៀនថល ម.ក ជឿកជាក់ថា នេះគឺជាពេលវេលាដ៏ត្រឹមត្រូវក្នុងការបង្កើត ធនាគារដែលមានយុទ្ធិសាស្រ្តអាជីវកម្ម ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនដែលមានចំណេះដឹង នឹងទំនើបកម្ម។ ជាមួយនឹងភាពជាដៃគូ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ នឹងអាចអភិវឌ្ឍសេវាកម្មគ្រប់គ្រងដោយមិនមានការរំខាន និងជួយសម្រួលដល់ការដាក់ឲ្យដំណើរការយ៉ាងឆាប់រហ័សសម្រាប់ ធនាគារ អូរៀនថល ម.ក ដែលបានរចនាបទប្រពន្ធ័ស្នូលធនាគារតាមបែប back-end architecture។

ការដឹងពីបៀបបទធនាគារ និងបទពិសោធន៍យ៉ាងទូលំទូលាយរបស់ ក្រុមហ៊ុន HSG ធានាថាប្រព័ន្ធ ស្នូលរបស់ ធនាគារ អូរៀនថល ម.ក ត្រូវបានរៀបចំតាមបែបផែនដែលប្លែក ហើយស្របតាមរតម្រូវការទីផ្សារដែលល្អ និងគោរពតាមបទប្បញ្ញត្តិពេញលេញតាមរយៈបច្ចេកវិទ្យាបើកចំហ។ លើសពីនេះទៀត ក្រុមហ៊ុន បេកឃើរ ធីលលី នឹងផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសកម្រិត ១ និងការគាំទ្រ កម្រិតទី ២ នៅក្នុង ធនាគារ អូរៀនថល ម.ក បន្ទាប់ពីប្រព័ន្ធស្នូលខាងលើត្រូវបានដាក់ឲ្យអនុវត្តន៍។ ក្រុមហ៊ុន HSG នឹងផ្តោតលើការផ្តល់ការគាំទ្រពីចម្ងាយកម្រិតទី ៣ ជាមួយនឹងក្រុមជំនាញផ្នែកបច្ចេកវិទ្យា។

គម្រោងទាំងមូលនឹងត្រូវបញ្ចប់ក្នុងរយៈពេល ៨ ខែ ដែលចែកចេញជាពីរដំណាក់កាល។ ដំណាក់កាលទី ១ នឹងត្រូវអនុវត្តក្នុងរយៈពេល ៥ ខែ គិតចាប់ពីពេលចាប់ផ្តើមគម្រោង ហើយដំណាក់កាលទី ១ B នឹងត្រូវបញ្ចប់ក្នុងរយៈពេល ៨ ខែ គិតចាប់ពីពេលចាប់ផ្តើមគម្រោង។

ឥឡូវនេះ ក្រុមហ៊ុន HSG កំពុងពង្រីកបណ្តាញសហប្រតិបត្តិការយ៉ាងសកម្ម និងកំពុងបម្រើអតិថិជនផ្នែកសេវាកម្មហិរញ្ញវត្ថុទាំងក្នុងស្រុក និងអន្តរជាតិដោយផ្តោតលើការបង្កើតបទពិសោធន៍អតិថិជនទំនើបកម្មដោយផ្តល់នូវម៉ូឌុល ធនាគារ "plug & play" ដែលអាចកាត់បន្ថយថវិកាអភិវឌ្ឍន៍យ៉ាងច្រើន និងកាត់បន្ថយពេលវេលាក្នុងការបញ្ចប់គម្រោងនីមួយៗ។

ធនាគារ អូរៀនថល ម.ក គឺជាធនាគារដែលទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកម្មពេញលេញដែលចេញដោយ ធនាគារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ហើយធនាគារនឹងគ្រោងចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាផ្លូវការនៅត្រីមាសទី ៤ ឆ្នាំ ២០២១៕