(អាមេរិក)៖ នៅមុននេះមានសេចក្តីរាយការណ៍មកថា ទិន្នន័យអ្នកប្រើប្រាស់កម្មវិធី Clubhouse ត្រូវបានគេទម្លាយជាសាធារណៈ ប៉ុន្តែនៅពេលនេះ នាយកប្រតិបត្តិកម្មវិធីមួយបានចេញមុខមកអះអាងថា វាមិនមែនដូច្នេះទេ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Paul Davison នាយកប្រតិបត្តិកម្មវិធី Clubhouse បានបញ្ជាក់ជាផ្លូវការថា កម្មវិធី Clubhouse មិនត្រូវ Hack ដោយក្រុមអនាមិកណាមួយឡើយ ហើយក៏គ្មានករណីបែកធ្លាយព័ត៌មាន និងទិន្នន័យសម្ងាត់របស់អ្នកប្រើប្រាស់ផងដែរ។

នៅមុននេះ សារព័ត៌មាន Cyber News បានចេញផ្សាយថា ទិន្នន័យអ្នកប្រើកម្មវិធី Clubhouse ដូចជា លេខសម្គាល់ ឈ្មោះ និងគណនី ត្រូវបាន Hacker ដាក់បង្ហាញនៅលើទីផ្សារងងឹត។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់បណ្តាញសង្គម LinkedIn ចំនួន ៥០០លាននាក់ និងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើ Facebook ចំនួន ៣៥៥លាននាក់ ត្រូវបានគេបង្ហោះជាសាធារណ:នៅលើវេទិកាសង្គមងងឹត៕