(មីលប៊ូន)៖ ប្រភពពីសហ័ពន្ធកីឡាអត្តពលកម្មអូស្ត្រាលី (Athletics Australia) បានឲ្យដឹងថា ខ្លួននឹងមិនបញ្ជូនក្រុមអត្តពលិកចេញទៅប្រកួតក្នុងព្រឹត្តិការណ៍រត់ប្រណាំងបញ្ជូនតរកម្រិតពិភពលោក World Athletics Relay Championships នៅប្រទេសប៉ូឡូញ នោះទេ ដោយសារវិបត្តិ COVID-19 ដែលការប្រកួតចាប់ផ្តើមនាខែឧសភាខាងមុខនេះដែលជាក្តីសង្ឃឹមមួយក្នុងការមានលក្ខណៈគ្រប់គ្រាន់ចេញទៅប្រជែង Tokyo Olympics Game។

ចំពោះការសម្រេចចិត្តនេះបានធ្វើឡើងដោយ (Athletics Australia) មើលឃើញថា ប្រទេសនៅតំបន់អឺរ៉ុប កំពុងតែជួបវិបត្តិ COVID-19 ដែលកំពុងកើនច្រើន ខណៈដែលសហ័ពន្ធកីឡាអត្តពលកម្មអូស្រ្តាលី (AA) បានបញ្ជាក់ថា ក្រុមអត្តពលិកអូស្ត្រាលីជាមួយផ្នែកមួយយ៉ាងសំខាន់ជាងគេ តែវាជាកត្តាខកចិត្តមួយក្នុងការសម្រេចនេះ ដែលមិនបានចូលប្រជែងព្រឹត្តិការណ៍កម្រិតពិភពលោកនេះ ក្នុងលក្ខណថែរក្សាសុវត្ថិភាពសុខភាពទាំងគ្រូបង្វឹក បុគ្គលិក និងកីឡាករដែលរឿងជាចាំបាច់។

ការប្រកួតរត់ប្រណាំងបញ្ជូនតរកម្រិតពិភពលោក World Athletics Relay Championships 2021 នឹងចាប់ផ្តើមនៅថ្ងៃទី១-២ ខែឧសភា ឆ្នាំ២០២១ នៅប្រទេសប៉ូឡូញ ខណៈអូស្ត្រាលីកំពុងតែត្រៀមលក្ខណៈធ្វើឲ្យបានគ្រប់គ្រាន់ដើម្បីចូលរួមការប្រជែង Tokyo Olympics Game ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១៕