(ភ្នំពេញ)៖ បើតាមការឱ្យដឹងពីអ្នកជំនាញ លើវិស័យអចលនទ្រព្យជាច្រើនរូប ធ្លាប់បានឱ្យដឹងថា តំបន់ច្បារអំពៅ ជាតំបន់សក្ដានុពលមួយ លើសំណង់លំនៅឋាន ដោយសារតែតំបន់នេះជាតំបន់អ៊ូអរ សំបូរទៅដោយអាជីវកម្ម សំណង់អគារពាណិជ្ជកម្មធំៗ និងសហគ្រាសតូចធំជាច្រើន ដែលជាហេតុធ្វើឲ្យតម្រូវការគេហដ្ឋានកើនឡើង គួរអោយកកត់សម្គាល់ និងបានអូសទាញនាក់វិនិយោគលើវិស័យនេះ ឲ្យបណ្តាក់ទុនវិនិយោគជាបន្តរបន្ទាប់ រហូតតំបន់នេះក្លាយជាតំបន់សេដ្ឋកិច្ច យ៉ាងសំខាន់នៃរាជធាន្នីភ្នំពេញ។
តើវិបត្តិសុខភាពពិភពលោក Covid-19 ជាបញ្ហារាំងស្ទះដល់ការអភិវឌ្ឍន៍តំបន់ទាំងនោះដែរ ឬទេ? ហើយ បុរី គីម ស័ង ដែលជាបុរី មួយក្នុងចំណោមបុរី ធំៗ ជាច្រើននៅតំបន់នោះ នៅតែអាចរក្សាជំហរទីផ្សារបានឬមួយយ៉ាងណា?
តាមរយៈការធ្វើបទសម្ភាសជាមួយលោក សុខ ស៊ីវផេង ប្រធានផ្នែកទីផ្សានៃបុរី គីមស័ង ឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ បុរី គីមស័ង ជាគម្រោងលំនៅស្ថានដែលមានការគិតគូរវែងឆ្ងាយពីផែនការវិនិយោគ ផែនការហិរញ្ញវត្ថុ និងហានិភ័យ ដែលអាចកើតឡើងក្នុងកំឡុងពេលណាមួយ ដោយមិនបានព្រៀងទុក្ខ ដូចច្នេះយើងមានផែនការថវិកាគ្រប់គ្រាន់ក្នុងគ្រាដែល យើងទាំងអស់គ្នាបានជួបនូវបញ្ហានេះ ដូច្នេះវាមិនបានប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ។
លោកបញ្ជាក់ថា «ជាលទ្ធផល គឺយើងបានសាងសង់បញ្ចប់ដំណាក់កាល១ រួចរាល់១០០% និងកំពុងបន្តដំណាក់កាល២ បានប្រមាណ៥០% ដែលរួមមានទំាង វីឡាភ្លោះ, វីឡាកូនកាត់, កន្លែងហាត់ប្រាណ, កន្លែងក្មេងលេង, សួនច្បារសម្រាកលម្ហែរ, ហើយនឹងត្រូវបញ្ចប់ឲ្យរួចរាល់ តាមផែនការដែលបានកំណត់ផងដែរ»។
លោកបន្តថា «ទោះបីជាវិបត្តិនេះកើតឡើង ប៉ុន្តែតម្លៃអចលនទ្រព្យនៅតែមិនធ្លាក់ថ្លៃ ហើយសំណង់លំនៅឋាន អគារពាណិជ្ជកម្មធំៗ នៅតែបន្តសាងសង់យ៉ាងមមារញឹក ដែលជាសញ្ញាណវិជ្ជមាន ហើយវាក៏ជាឱកាសមួយសម្រាប់អតិថិជន ក្នុងការវិនិយោគ និងទិញបានក្នុងតម្លៃល្អ ហើយជាក់ស្តែងយើងឃើញមានគម្រោងអភិវឌ្ឍន៍ ខ្នាតយក្សជាច្រើនដូចជា ផ្សារទំនើប AEON 3, ទីក្រុងរណថ្មី (វឌ្ឍនៈ), ទីលានវាយកូនហ្គោល សម្តេចតេជោ ដែរកំពុងតែសាងសង់ ហើយវាក៏ជាអំណះអំណាងមួយថា ទិញផ្ទះនៅ បុរី គីម ស័ង នឹងចំនេញពេលខាងមុខ ដោយហេតុថាវាស្ថិតនៅក្នុងតំបន់តែមួយ»។
បន្ថែមពីនេះ លោកបានផ្តល់ជូនប្រូម៉ូសិន ដោយបញ្ចុះតម្លៃ ២០,០០០ដុល្លារ ភ្លាមៗ ជាកាដូនៃសន្ក្រាន្តឆ្នាំថ្មីជូនអតិថិជន សម្រាប់ការកក់ផ្ទះគ្រប់ប្រភេទ សម្រាប់ប្លុកថ្មី បុរី គីម ស័ង ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ដំណាច់ ខែមេសាខាងមុខនេះ ។
អតិជនដែលមានបំណង់ចង់ទិញគេហដ្ឋាន នៅតំនប់នេះ កុំអោយឱកាសនេះកន្លងផុ តទៅអោយសោះ…!!!
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់លេខ៖ 078 915 999/ 086 915 999 ទីតាំងគម្រោង៖ ផ្លូវលេខ114(ផ្លូវថៃហ្គ័រ) ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ៕ https://goo.gl/maps/KzpJBe1mvyMywny88 (https://goo.gl/maps/KzpJBe1mvyMywny88?fbclid=IwAR2hfK1TpqtwOU9g01NX0PT8pwormwOwI8HbTi7sUNYy3kRKd-g8THQcWwQ)