(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ យើងសង្កេតឃើញថា ធនាគារ ជីប ម៉ុង បានធ្វើការផ្លាស់ប្តូរការតុបតែងរចនាសាខាទាំង ១១ របស់ខ្លួន ដើម្បីទទួលអំណរសាទរឆ្នាំថ្មី។ តែយ៉ាងណាមិញ គ្រប់ផ្ទាំងលម្អទាំងនោះសុទ្ធសឹងតែផ្សារភ្ជាប់ទៅនឹងវិធានការ ៣ការពារ ៣កុំ តាមការណែនាំរបស់រាជរដ្ឋាភិបាល។

គោលបំណងនៃការរចនានេះ គឺដើម្បីក្រើនរំលឹកដល់នយោជិតរបស់ធនាគារ ជីប ម៉ុង ក៏ដូចជាសាធារណជនទាំងអស់ កុំឲ្យមានការធ្វេសប្រហែសនឹងជំងឺកូវីដ១៩ ដោយប្រកាន់ភ្ជាប់វិធានការនេះឲ្យបានហ្មត់ចត់។

គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ បុគ្គលិករបស់ក្រុមហ៊ុន ជីប ម៉ុង ជាច្រើនពាន់នាក់ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ ហើយជានិច្ចកាលក្រុមហ៊ុននេះ តែងតែមានភាពសកម្មខ្លាំងក្នុងការងារមនុស្សធម៌ ក៏ដូចជាការងារជួយសង្គមផ្សេងៗ ជាក់ស្តែងបើគិតមកទល់ពេលនេះ ជីប ម៉ុង បានផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជារហូតដល់ ៨.៦ លានដុល្លារអាមេរិក ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕