(បរទេស)៖ នៅថ្ងៃនេះ Channel យូធូបផ្លូវការរបស់ក្រុមចម្រៀងនារី BLACKPINK បានកើនដល់៦០លាន Subscibers ឈរនៅលេខរៀងទី២ បន្ទាប់ពីតារាចម្រៀងអាមេរិក Justin Bieber។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

ការកើនឡើងចំនួនអ្នក Subscibe ជាបន្តបន្ទាប់នេះ បានធ្វើឲ្យ BLACKPINK ជាក្រុមចម្រៀង K-POP ដែលមានការគាំទ្រច្រើនបំផុតលើបណ្តាញសង្គមយូធូបរបស់ប្រទេសកូរ៉េ និងលំដាប់លេខ២លើពិភពលោក បន្ទាប់ពីតារាចម្រៀងអាមេរិក Justin Bieber។

តារាចម្រៀងបរទេសដែលទទួលបាន Subscibers ច្រើនជាងគេបំផុតលើពិភពលោកទាំង៥រួមមាន៖

១៖ Youtube របស់តារាចម្រៀង Justin Bieber មានអ្នក Subscibe ៦២.៤ លាននាក់
២៖ Youtube របស់ក្រុមចម្រៀង BLACKPINK មានអ្នក Subscibe ៦០ លាននាក់
៣៖ Youtube របស់តារាចម្រៀង Marshmello មានអ្នក Subscibe ៥២.២ លាននាក់
៤៖ Youtube របស់តារាចម្រៀង Ariana Grande មានអ្នក Subscibe ៤៧.៧ លាននាក់
៥៖ Youtube របស់ក្រុមចម្រៀង BTS មានអ្នក Subscibe ៤៧.៥ លាននាក់៕