(អាមេរិក)៖ និយ័តករចិន បានព្រមានដល់ក្រុមហ៊ុនបច្ចេកវិទ្យាចិនធំៗចំនួន ៣៤ ថាអាចនឹងមានវាសនាដូចក្រុមហ៊ុន Alibaba ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន ដូចជា Tencent Holding, Meituan, ByteDance និងកាសែត South China Morning Post ជាបុត្រសម្ព័ន្ធរបស់ Alibaba រួមនឹងក្រុមហ៊ុនផ្សេងៗទៀត ត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំង កោះហៅទៅចូលរួមប្រជុំ ពាក់ព័ន្ធករណីបង់ពន្ធ និងករណីប្រើប្រាស់អំណាចផ្ទាល់ខ្លួនដើម្បីទាញយកផលចំណេញ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះនិយ័តករចិន បានផាកពិន័យក្រុមហ៊ុន Alibaba នូវទឹកប្រាក់ ២.៨ពាន់លានដុល្លារអាមេរិក ពីបទប្រើប្រាស់អំណាច និងឥទ្ធិពលរបស់ខ្លួន រាំងខ្ទប់ទីផ្សារលក់ទំនិញ៕