(ភ្នំពេញ)៖ អេ អាយ អេ ខេមបូឌា បានចូលរួមចំណែកក្នុងនាមជាក្រុមហ៊ុន មានទំនួលខុសត្រូវសង្គម ដោយបរិច្ចាគមីកញ្ចប់ជាង ៨០០កេស ដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគាំទ្រ ចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួង ក្នុងការជួយសម្រាលបន្ទុកដល់បងប្អូន ដែលរងផលប៉ះពាល់ពីការបិទខ្ទប់ ជំងឺកូវីដ-១៩ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោកស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន និងថ្នាក់ដឹកនាំរបស់ អេ អាយ អេ ខេមបូឌា បានប្រគល់អំណោយ ជូនលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកស្រី Pauline Teoh បានថ្លែងថា «យើងខ្ញុំពិតជាមានក្តីអាណិត ដល់ក្រុមគ្រួសារដែលជាប់ក្នុង តំបន់បិទខ្ទប់ដោយសារជំងឺកូវីដ-១៩ នេះ។ យើងខ្ញុំយល់ច្បាស់ពីស្ថានភាព និងការប៉ះទង្គិចផ្លូវអារម្មណ៍ របស់ពួកគាត់ ជាពិសេសក្នុងអំឡុងពេលពិធីបុណ្យទាន ប៉ុន្តែនេះគឺជាវិធីដ៏ល្អបំផុត ដែលអាចជួយការពារពួកគាត់ និងសហគមន៍។
អេ អាយ អេ ខេមបូឌា សង្ឃឹមថាការចូលរួមរបស់យើងខ្ញុំ ជាមួយគំនិតផ្តួចផ្តើមរបស់ក្រសួងនឹងជួយសម្រាលបន្ទុក បងប្អូនក្នុងគ្រាដ៏លំបាកនេះបាន»

ដើម្បីស្វែងយល់បន្ថែមពីដំណោះស្រាយដែល អេ អាយ អេ ជួយប្រជាជនកម្ពុជាឱ្យទទួលបានសុខភាព និងជីវិតកាន់តែ ប្រសើរ សូមទាក់ទងមកទីប្រឹក្សាផែនការអាយុជីវិត ឬសេវាបម្រើអតិថិជន៖ ០៨៦ ៩៩៩ ២៤២ ឬ គេហទំព័រ aia.com.kh។

សូមបញ្ជាក់ថា អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិត នៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈ ឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីក្រុងហុងកុង SAR ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី ចិនដីគោក កូរ៉េខាងត្បូង ហ្វីលីពិន អូស្ត្រាលី ឥណ្ឌូនេស៊ី (ចិន) តៃវ៉ាន់ រៀតណាម ញ៉ូហ្ស៊ីលែន ម៉ាកាវ SAR ប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា ក្រុមហ៊ុនបុត្រសម្ព័ន្ធដែល ៩៩ ភាគរយនៅប្រទេសស្រីលង្កា និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។
ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ក្រុមហ៊ុន គឺដូចគ្នានិង អេអាយអេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅគ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន។ ក្រុមហ៊ុនមានទ្រព្យសម្បត្តិសរុបចំនួន ៣២៦ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ ពលរដ្ឋទូទៅតាមរយៈការផ្ដល់ នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងជីវិត គ្រោះថ្នាក់ ការធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់។ ក្រុមហ៊ុនគ្រុប ក៏ផ្ដល់ផងដែរនូវប្រាក់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ផ្ដល់ឥណទានអាយុជីវិត និង សេវាកម្មប្រាក់សោធនិវត្តន៍។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេអាយអេ បានផ្ដល់ដល់ម្ចាស់ប័ណ្ណធានានូវ ប័ណ្ណធានារ៉ាប់រងរូបវ័ន្តបុគ្គលច្រើនជាង ៣៨ លាននាក់ និង សមាជិកដែលបានចូលរួម ផែនការធានារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។
អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សាភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា: “AAGIY”)៕