(ភ្នំពេញ)៖ បើនិយាយពីតំបន់ទួលគោក គឺបានក្លាយទៅជាតំបន់ពាណិជ្ជកម្ម (CDB) សំបូរទៅដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវធំ និងជាតំបន់មាសពេជ្រងាយស្រួលក្នុងការអភិវឌ្ឍ មានអគារជាច្រើនដូចជា អគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើប កំពុងមានវត្តមានព្រោងព្រាត ដែលធ្វើឲ្យតំបន់មួយនេះកាន់តែស៊ីវីល័យ។

ដោយសារតែកត្តានេះហើយ ទើបធ្វើឱ្យកើតមានឡើងនៃគម្រោង ឌឺ ផាកវេ ដែលបានបញ្ចប់ការសាងសង់ ក្លាយជាសំណង់ដ៏លេចធ្លោមួយនៅភ្នំពេញ ដែលជាគម្រោងអភិវឌ្ឍន៍មានអគារចំនួន៣ ដែលអាគារA ជាអគារការិយាល័យ ដែលមានកម្ពស់ ៣៦ជាន់ អគារB ជាអគារខុនដូមានកម្ពស់ ២៦ជាន់ អគារC ជាសណ្ឋាគារដែលមានកម្ពស់ ៣០ជាន់ ក្នុងនោះផងដែរគម្រោងខុនដូខ្នាតធំមួយនេះក៏មាន ផ្សារទំនើប ភោជនីយដ្ឋាន ហាងទំនិញ ហាងកាហ្វេ ក្លឹបហាត់ប្រាណ សាលមហោស្រប មជ្ឈមណ្ឌលពាណិជ្ជកម្មផងដែរ។

អ្វីដែលពិសេស ក្នុងការទិញខុនដូគម្រោង ឌឺ ផាកវេ ក្នុងអំឡុងពេលនេះ គឺបងប្អូនទទួលបានឱកាសពិសេស មិនត្រឹមតែទទួលគម្រោងដែលល្អឥតខ្ចោះទេ គឺមានការបង់ប្រាក់ពិសេស ដោយបង់ត្រឹមតែ ៣៩៩ដុល្លារ នៅក្នុងមួយខែ ដោយគ្មានការប្រាក់ ព្រមទាំងការិយាល័យជួលឥតគិតថ្លៃ ដែលចំនួននេះ គឺមានកំណត់ មិនធ្លាប់មានពីមុននោះទេ។

ជាងនេះទៅទៀត អ្វីដែលធ្វើឱ្យអតិថិជនកាន់តែជឿទុកចិត្តបន្ថែមលើគម្រោង ដោយសារ ឌឹ ផាកវេ ក៏មានទូតសុចន្ទៈជាតារាចម្រៀងជួរមុខ មាស សុខសោភា ដែលតារាចម្រៀងបានលើកឡើងថា «ការចូលមកស្នាក់នៅក្នុងខុនដូរបស់ ឌឺ ផាកវេ នឹងទទួលបាននូវបទពិសោធន៍ជីវិតថ្មី ដោយសារតែប្រណិតភាព និងភាពល្អឥតខ្ចោះនៅតាមគ្រប់ប្រភេទខុនដូ បូករួមទាំងសេវាកម្មលំដាប់ផ្កាយប្រាំ ដែលធ្វើឱ្យខុនដូរបស់ ឌឺ ផាកវេ មានភាពលេចធ្លោបំផុតក្នុងទីក្រុង ជាងនេះទៅទៀតសំណង់ទាំងមូលយកចិត្តទុកដាក់ដោយមានការការពារភាពស្រុត ការរញ្ជួយដីរហូតដល់ ៨កម្រិត ប្រើប្រាស់ថ្មម៉ាបធម្មជាតិ(ថ្មក្រានីត) មានគុណភាពរឹងមាំ គ្មានសារធាតុចម្លងវិទ្យុសកម្មធន់នឹងទឹកភ្លៀង ដែលមានស្តង់ដារផលិតច្បាស់លាស់»

គួររំលឹកផងដែរថាគម្រោង ឌឺ ផាកវេ មានអគារការិយាល័យលំដាប់ទី១ ដ៏ប្រណិតដែលមានទំហំចាប់ពី ៦០ម៉ែត្រការ៉េរហូតដល់ ១២០០ម៉ែត្រការ៉េ និងបំពេញតម្រូវការក្នុងការរស់នៅដែលធ្វើឲ្យលោកអ្នកមានអារម្មណ៍កក់ក្ដៅ ស្រស់ស្រាយនិងមានផាសុកភាព ជាមួយនឹងបន្ទប់ដល់ទំនើប គ្រឿងបរិក្ខារចម្រុះរួមទាំងទេសភាពទីក្រុងដ៏គួរឲ្យគយគន់ផងដែរ។ អ្វីដែលធ្វើឲ្យគម្រោងនៅផាកវេកាន់តែលេចធ្លោ ក្លាយជាតួឯកប្រចាំតំបន់ ដោយសារតែរូបរាងដ៏ល្អឥតខ្ចោះ របស់អគារទាំងមូល ដែលបង្ហាញអំពីភាពរឹងមាំនៃសំណង់ ជាចំណុចដែលអ្នកទិញខុនដូគ្រប់រូបមិនគួរមើលរំលង។

នេះជាឱកាសពិសេស សម្រាប់អ្នកមានក្ដីស្រមៃចង់រស់នៅអគារដ៏ប្រណិត ស្របពេលដែលគម្រោងបានបញ្ចប់ ដែលអាចទាក់ទងបានតាមរយៈ៖ 076 886 9999/088 886 9999/ 096 886 9999 ទីតាំងការិយាល័យខុនដូ៖ ការិយាល័យលក់ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៧៣ ក្បែរអង់តែនទូរទស្សន៍ រាជធានីភ្នំពេញ៕