(ភ្នំពេញ)៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» នៅថ្ងៃទី ១៣ មេសា ២០២១ បានបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ៤០០កេស និងទឹកក្រូចអាយស៍ IZE ២០០កេស ដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោក បណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «នេះជាកាលៈទេសៈមួយដែលស្ថាប័នទាំងអស់ ត្រូវចាប់ដៃគ្នា សហការជាមួយរាជរដ្ឋាភិបាលទប់ទល់ស្ថានការដ៏តានតឹងមួយនេះ។ ខ្មែរ ប៊ែវើរីជីស ពិតជាកោតសរសើរចំពោះការលះបង់ពេលវេលាផ្ទាល់ខ្លួនដ៏មានតម្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោទាំងអស់ សម្រាប់ការជួយពលរដ្ឋកម្ពុជាយើង»

គួរបញ្ជាក់ផងដែរថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» នូវតែបន្តបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈ យ៉ាងសកម្មនៅទូទាំងប្រទេស ជូនដល់ស្ថាប័នជាច្រើនផ្សេងទៀត ដែលកំពុងមមាញឹកបំពេញបេសកកម្មមនុស្សធម៌ជួយបងប្អូនពលរដ្ឋខ្មែរយើងទាំងអស់គ្នា៕