(ភ្នំពេញ)៖ រឹតតែងាយស្រួលក្នុងការខ្ចីប្រាក់ពីធនាគារ អេស៉ីលីដា សម្រាប់អតិថិជនមានគណនីដាក់ប្រាក់ បញ្ញើ មានកាលកំណត់នៅក្នុងធនាគារ អេស៉ីលីដា ហើយមានតម្រូវការសាច់ប្រាក់ប្រើប្រាស់យកទៅប្រើប្រាស់ភ្លាមៗនោះ អតិថិជនអាចស្នើសុំខ្ចីឥណទានតាម រយៈអេស៉ីលីដាម៉ូបាលបានយ៉ាងងាយស្រួល ដោយមិនចាំបាច់មកកាន់ធនាគារ អេស៉ីលីដា មិនចាំបាច់បំពេញស្នើសុំ ឬមានភ្នាក់ចុះទៅវាយតម្លៃដល់លំនៅឋាន ឬទីកន្លែងប្រកបមុខរបរអតិថិជននោះឡើយ។

ងាយៗ លឿនរហ័ស ដាក់ស្នើសុំភ្លាមទទួលបានការពិនិត្យ និងអនុម័តជូនភ្លាមៗ មិនរង់ចាំយូរ។

* របៀបស្នើសុំឥណទាន
- ចូលកម្មវិធីអេស៉ីលីដាម៉ូបាល
- ចុចលើប៊ូតុង «ស្នើសុំ / Request»
- សូម ស្កេន ផ្ទៃមុខ ឬស្នាមម្រាមដៃ ឬបញ្ចូលលេខ សម្ងាត់
- ជ្រើសរើស «ឥណទានធានាដោយប្រាក់បញ្ញើ / Loan Against Term Deposit»
- ជ្រើសរើសលេខសម្គាល់នៃប្រាក់បញ្ញើមានកាលកំណត់។

សូមអាន និងយល់ព្រមតាមលក្ខខណ្ឌ បន្ទាប់មកចុចប៊ូតុង «យល់ព្រម / OK»។ សូមពិនិត្យមើលព័ត៌មាននៃការស្នើសុំឥណទាន របស់លោកអ្នកឡើងវិញ បន្ទាប់មកទៀតចុចប៊ុតុង «យល់ព្រម / Confirm» ការស្នើសុំឥណទានរបស់លោកអ្នកបានសម្រេច។ សូមអរគុណ៕