(ភ្នំពេញ)៖ អេស៊ីលីដា ម៉ូបាល ដែលជាអេបប្រកប ដោយបច្ចេកវិទ្យាខ្ពស់ ច្នៃប្រឌិតដោយកូនខ្មែរ មានអតិថិជនគាំទ្រប្រើប្រាស់ជិត២លាននាក់ នេះកំពុងផ្សព្វផ្សាយលើកទឹកចិត្តអតិថិជនរបស់ខ្លួន ឲ្យទូទាត់តាមមធ្យោបាយ ឌីជីថល កាត់បន្ថយបាននូវការប្រើប្រាស់សាច់ប្រាក់ ដែលអាចជាប្រភពចម្លងកូវីត ដោយធនាគារ ធ្វើការផ្តល់ប្រាក់ជូនអតិថិជនរបស់ខ្លួនណា ដែលប្រើប្រាស់កម្មវិធីនេះច្រើន។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានបញ្ជាក់ថា ធនាគារ អេស៊ីលីដា ផ្តល់ប្រាក់ជូនអតិថិជនដែលធ្វើប្រតិបត្តិការអេស៊ីលីដា ម៉ូបាល ច្រើនប្រតិបតិ្តការ សម្រាប់អតិថិជនចំនួន៧០០នាក់ ដូចជា៖ បញ្ចូលប្រាក់ទូរស័ព្ទ បង់វិក្កយបត្រ ស្កេនទូទាត់តាមឃ្យូអរកូដ នឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញរហូតដល់៥០ដុល្លារ។

ចំពោះការប្រើកម្មវិធីអេស៊ីលីដា កាន់តែច្រើន ទទួលបានប្រាក់ត្រឡប់មកវិញកាន់តែច្រើន។ កម្មវិធីពិសេសនេះមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ផងដែរ៕