(ភ្នំពេញ)៖ សព្វថ្ងៃនេះ សុខភាពយើង គឺជាចំណុចអាទិភាពមុនគេ សម្រាប់មនុស្សគ្រប់រូប ដូចេ្នះការជ្រើសរើសរបបអាហារត្រឹមត្រូវដែលផ្តល់សុខភាពល្អ និងមានតុល្យភាពផងដែរនោះ គឺពិតជាប្រសើរជាជាងរបបអាហារ ដែលអាចធ្វើឱ្យលើសទម្ងន់ និងមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ដើម្បីរក្សាបាននូវសុខភាពល្អ យើងគប្បីយល់ដឹងពី របៀបទុកដាក់អាហារ និងរបៀបចម្អិនអាហារដែលមានប្រសិទ្ធិភាពបំផុត កំឡុងពេលនៅផ្ទះ។

ជៀសវាងបន្សល់ទុក នូវកាកសំណល់អាហារច្រើន៖ វិធីសាស្ត្រក្នុងការរក្សាទុក និងរៀបចំអាហារយើងត្រូវថែរក្សាអាហារដែលយើងមាន ក៏ដូចជាព្យាយាមកាត់បន្ថយកាកសំណល់អាហារឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។

ខាងក្រោមនេះ គឺជាវិធីសាស្ត្រសំខាន់ៗ ក្នុងការកាត់បន្ថយកាកសំណល់អាហារ ស្របពេលដែលយើងនៅតែអាចរក្សាសារធាតុចិញ្ចឹមបានគ្រប់គ្រាន់នៅក្នុងអាហារដែលយើងបរិភោគ៖

* វិធីសាស្រ្តក្នុងការរក្សាទុកអាហារ
* សម្រាប់អាហារស្ងួត ដូចជាសណ្តែក ឬអង្ករ អាចរក្សាទុកនៅកន្លែងត្រជាក់ធម្មតា និងស្ងួត
* អាហារកំប៉ុងភាគច្រើនគឺមានកាលបរិច្ឋេទផុតកំណត់យូរ ដូច្នេះអ្នកអាចរក្សាទុកនៅកន្លែងធម្មតាបាន
* ស៊ុតអាចត្រូវបានរក្សាទុកដោយសុវត្ថិភាពចាប់ពី ៣ ទៅ៥សប្តាហ៍ វិធីសាស្រ្តក្នុងការចម្អិនអាហារ
* ចម្អិនអាហារនៅក្នុងម៉ាស៊ីនចម្អិនអាហារនឹងមិនបាត់បង់នូវសារធាតុចិញ្ចឹមទេ
* លាងសម្អាតផ្លែឈើ និងបន្លែរបស់អ្នកដោយទឹកស្អាតធម្មតា។ សំបកផ្លែឈើ និងបន្លែមួយចំនួនគឺជាប្រភពនៃវីតាមីន រ៉ែ និងជាតិសរសៃ។
* ជាតិខ្លាញ់តិចតួចជួយក្នុងការស្រូបយកជាតិកាឡូតេណូអ៊ីដ ដូច្នេះការបន្ថែមផ្លែប័របន្តិចបន្តួចទៅក្នុងសាលាដរបស់អ្នក ឬប្រេងអូលីវបន្តិចបន្តួចនឹងអាចបង្កើនការទទួលទានអាហាររបស់អ្នក។

របៀបចម្អិនអាហារសុខភាពពីអាហារដែលអ្នកមាននៅផ្ទះដោយសារអ្នកមានទូរទឹកកក និងទូរស្តុកអាហារនៅផ្ទះរួចទៅហើយ អ្នកអាចអនុវត្ថវិធីសាស្រ្តមួយចំនួនខាងក្រោម ក្នុងការចម្អិនអាហារឱ្យមានសុខភាពល្អ៖

ចាប់ផ្តើមពីប្រូតេអ៊ីនអ្នកអាចចាប់ផ្តើមពីប្រូតេអ៊ីនដែលមាននៅក្នុងសត្វ ដូចជា៖ ឈីស ស៊ុត ធូណាកំប៉ុង ត្រីសាល់ម៉ុន ឬមាន់ ឬក៏ប្រូតេអ៊ីននៅក្នុងបន្លែ ដែលមានដូចជា សណ្តែកជាដើម។

បន្ថែមកាល់ស្យូមដែលផ្តល់សុខភាពល្អសារធាតុកាល់ស្យូម គឺជាប្រភពដ៏ល្អ ដែលផ្តល់នូវវីតាមីន រ៉ែ ជាតិសរសៃ និង phytonutrients។ អ្នកអាចសាកល្បងដាក់បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ កំប៉ុង ឬកក ដែលមានដូចជាអង្ករសម្រូប quinoa, whole grain pasta, whole grain breads ឬក៏ corn tortillas។

ជៀសវាងការសល់កាកសំណល់ច្រើន ដោយបង្កើតអាហារថ្មីផ្សេងទៀត ចម្អិនអាហាររបស់អ្នកឱ្យបានច្រើនមុខតាមដែរអាចធ្វើទៅបាន។ ប្រសិនបើអ្នកអាំងសាច់មាន់ អ្នកអាចរក្សាទុកមួយចំណែក ដើម្បីដាក់ទៅក្នុងប៉ាស្តារបស់អ្នកនៅថ្ងៃស្អែក។ ប្រសិនបើអ្នកចម្អិនត្រី អ្នកអាចទុកមួយចំណែកសម្រាប់ធ្វើជាថាកូក៏បាន។

Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨០។

Herbalife Nutrition ផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង ៩០ប្រទេស ដោយសមាជិកឯករាជ្យរបស់យើង ដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។

តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុន ដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។

សម្រាប់ពត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com៕