(មែនឆេស្ទើ)៖ ក្លិបបាល់ទាត់ Manchester City ស្ថិតក្នុងលីគលំដាប់កំពូលអង់គ្លេស Premier League បានធ្វើការបង្ហោះវីឌេអូ មួយក្នុងន័យអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅលើបណ្តាញសង្គមផ្លូវការរបស់ក្លិបនៅក្នុងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដែលជាថ្ងៃចូលឆ្នាំទី២ នៃប្រទេសកម្ពុជា។

នៅក្នុងវីឌេអូមួយនោះ គឺមានសុទ្ធសឹងតែជាកីឡាករឆ្នើមៗជួរមុខរបស់ក្លិប បានធ្វើការនិយាយពាក្យ (Happy khmer News Year) ដែលជាការចូលរួមអបអរសារទនៃព្រះរាជពិធីបុណ្យចូលឆ្នាំខ្មែរ ដែលក្នុងន័យនោះបានសរសេរថា «រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចំពោះប្រិយមិត្តគាំទ្រ Man City ទាំងអស់»