(ភ្នំពេញ)៖ លោក អាកណុល ឌុយហ្វ្រែន អគ្គនាយកផ្សារទំនើប ជីប ម៉ុង (Chip Mong Supermarket) បានជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និង ក្រុងតាខ្មៅថា “ផ្សារទំនើប Chip Mong Supermarket ទាំង 3 សាខា រួមមានផ្លូវមន្នីវង្ស ផ្លូវនរោត្តម និង អុីដែន ហ្គាឌិន និង Chip Mong Express 4 សាខាទៀត នៅតែបន្តបើកដំណើរការធម្មតា និង មានសេវាដឹកជញ្ជូនការបញ្ជាទិញ របស់លោក លោកស្រីទៅដល់ផ្ទះទៀតផង។

ហើយការបញ្ជាទិញរបស់លោក លោកស្រីអាចធ្វើបាន តាមរយៈការតេទៅបញ្ជាទិញផ្ទាល់តាមប្រព័ន្ធលេខទូរស័ព្ទរបស់សាខានីមួយៗ ដែលមានបង្ហាញក្នុងរូបភាពភ្ជាប់ជាមួយ ឬលោក លោកស្រីអាចបញ្ជាទិញតាមរយៈកម្មវិធីទិញទំនិញ និងដឹកជញ្ជូនអនឡាញ ដែលជាដៃគូរផ្សារទំនើបជីប ម៉ុង ដែលរួមមានដូចជា Nham 24, Food Panda, Bloc, Grab, និង Muuve ជាដើម។

ដូច្នេះលោកសូមលើកទឹកចិត្តប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ទាំង 2 នេះ កុំមានការតក់ស្លត់ខ្លាំង ឬព្រួយបារម្ភពីកង្វះខាតម្ហូបអាហារផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃ តែផ្ទុយទៅវិញ សូមចូលរួមនៅផ្ទះតាមការណែនាំ និង ធ្វើតាមបម្រាមរបស់រាជរដ្ឋាភិបាលអោយបានខ្ជាប់ខ្ជួនបំផុត និង ថែរក្សារសុខភាពសុខភាពរបស់ខ្លួនអោយបានរឹងមាំជាប្រចាំ៕