(បរទេស)៖ នៅពេលនេះក្រុមចម្រៀង K-POP បុរស BTS បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ក្នុងគេហទំព័រស្ថិតិចម្រៀងរបស់ជប៉ុន Oricon តាមរយៈបទចម្រៀងចំនួន២របស់ពួកគេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ តារាស្ថិតិតន្ត្រីរបស់ជប៉ុន Oricon បានប្រកាសថា ក្រុមចម្រៀង BTS បានឈានដល់ចំណុចកំពូលនៃតារាសម្រាប់ការផ្សាយប្រចាំសប្តាហ៍ ជាមួយបទចម្រៀងចំណងជើងថា «Film Out»។ យោងតាមការគណនារបស់ Oricon បទ «Film Out» ទទួលបានការចាប់អារម្មណ៍គួរឱ្យគួរឲ្យកត់សម្គាល់ ជាមួយចំនួន ១១,៦៧១,៨៦៥ លានដងក្នុងសប្តាហ៍នៃថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែមេសា ខណៈបទចម្រៀងមួយទៀត ដែលទទួលការចាប់អារម្មណ៍ខ្លាំងគឺបទ «Dynamite» ដែលត្រូវបានបញ្ចេញកាលពីចុងខែសីហាកន្លងទៅ។

គួរជម្រាបថា តាមរយៈស្នាដៃថ្មីរបស់ក្រុម BTS គេហទំព័រជប៉ុន Oricon ក៏បានប្រកាសជាផ្លូវការផងដែរថា នេះជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្រ Oricon ហើយ ដែលសិល្បករប្រុសទទួលបានការគាំទ្រជាង ១០លាន Steams ក្នុងរយៈពេលតែមួយសប្តាហ៍ជាមួយនឹងបទចម្រៀងពីរផ្សេងគ្នាបែបនេះ៕