(ភ្នំពេញ)៖ បន្ទាប់ពីជាសះស្បើយពីជំងឺដ៏កាចសាហាវកូវីដ-១៩ នៅពេលនេះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង សុគន្ធ នីសា ប្រញាប់រួតរះធ្វើដំណើរទៅបរទេសមួយស្វាមីភ្លែត ខណៈដែលពេលនេះ នាងបានទៅដល់ទឹកដីសហរដ្ឋអាមេរិកហើយ។

បើតាមបណ្តាញសង្គមផ្លូវការរបស់តារាចម្រៀងល្បីរូបនេះ បានឲ្យដឹងថា មូលហេតុដែលតម្រូវឲ្យនាងត្រូវហោះទៅសហរដ្ឋអាមេរិកជាមួយស្វាមីភ្លាមៗ បន្ទាប់ពីជាសះស្បើយពីកូវីដ-១៩ នោះ គឺដោយសារតែមានរឿងចាំបាច់ក្នុងគ្រួសារមួយចំនួន ដែលត្រូវធ្វើ។

សុគន្ធ នីសា ថា «ខ្ញុំបានមកដល់ Boston ថ្ងៃទី ១៦.០៤.២០២១។ មានការចាំបាច់ត្រូវតែមក ពេលរួចរាល់ការងារប្រចាំគ្រួសារហេីយ ខ្ញុំនឹងត្រឡប់ទៅប្រទេសយេីងវិញ ។ ជិត ១០ឆ្នាំហេីយដែលមិនបានមក»

ទន្ទឹមនឹងការធ្វើដំណើរទៅបរទេសក្នុងបរិបទកូវីដ-១៩នេះផងដែរ គេសង្កេតឃើញថា មានអ្នកសិល្បៈរួមអាជីព និងអ្នកគាំទ្រជាច្រើន បានជូនពរជាបន្តបន្ទាប់ ឲ្យតារាចម្រៀង សុគន្ធ នីសា មានសំណាងល្អ និងមានសុខភាពល្អ៕