(ក្រុងឡុងដ៍)៖ លោក Jose Mourinho ត្រូវបានក្លិបបាល់ទាត់ Tottenham Hotspur បញ្ចប់តំណែងជាអ្នកចាត់ការទូទៅហើយ ក្រោយដឹកនាំបានរយៈពេល ១៧ខែចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ ដល់បច្ចុប្បន្ន។

បុរសសញ្ជាតិព័រទុយហ្គាល់ខាងលើនេះត្រូវបានតែងតាំងជំនួសកន្លែងលោក Mauricio Pochettino នៃក្លិបរហស្សនាម មាន់ខ្នាយមាស។នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

លោក Jose Moorinho បានដឹកនាំ Tottenham ឈរត្រឹមលេខរៀងទី៧ ក្នុងលីគកំពូល Premier League រកបានតែ ២ពិន្ទុនៃ ៣ប្រកួតក្នុងលីគ ហើយធ្វើឲ្យក្លិបនេះធ្លាក់ចេញពីពានរង្វាន់អឺរ៉ុប Europa League កាលពីខែមីនារដូវកាលនេះ ខណៈប្រកួតបន្ទាប់ត្រូវជួបក្រុម Manchester City នៃពានរង្វាន់ EFL វគ្គផ្តាច់ព្រ័ត្រនាថ្ងៃអាទិត្យខាងមុខ៕