(ភ្នំពេញ)៖ សាខាធនាគារ កាណាឌីយ៉ា ចំនួន៥ទីតាំង ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ បានដាក់ដំណើរការ ដើម្បីឲ្យអតិថិជន អាចអញ្ជើញមកប្រើប្រាស់ សេវាកម្មធនាគារដែលចាំបាច់ នៅក្នុងអំឡុងពេលបិទខ្ទប់។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា នៅក្នុងអំឡុងពេលបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អតិថិជនទាំងអស់ អាចអញ្ជើញប្រើប្រាស់សេវាកម្មធនាគារដែលចាំបាច់ នៅសាខាចំនួន៥ ដែលស្ថិតនៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ម៉ោងប្រតិបត្តិការ៖

១៖ សាខាកណ្តាល ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៩៖៣០ព្រឹក ដល់២៖៣០រសៀល
២៖ សាខាសូរិយា ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង១០៖០០ព្រឹក ដល់២៖៣០រសៀល
៣៖ សាខាអូឡាំព្យា ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៩៖៣០ព្រឹក ដល់២៖៣០រសៀល
៤៖ សាខាទួលគោក ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៩៖៣០ព្រឹក ដល់២៖៣០រសៀល
៥៖ សាខាពោចិនតុង ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៩៖៣០ព្រឹក ដល់២៖៣០រសៀល

ម៉្យាងវិញទៀត លោកអ្នកអាចបន្តធ្វើប្រតិបត្តិការ តាមរយៈប្រព័ន្ធធនាគារឌីជីថល ដែលមានម៉ាស៊ីនដាក់ប្រាក់ អេធីអឹម សេវាធនាគារទូរសព្ទ័ចល័ត (Mobile banking) ឬកម្មវិធីធនាគារតាមរយៈអ៊ីនធឺណិត (Internet banking) ដែលមានប្រតិបត្តិការ ២៤ម៉ោង។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងសេវាបម្រើអតិថិជន +855 (0) 23 868 222៕