(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភគ្រឿងបរិភោគរួមមាន អង្ករ ត្រីខកំប៉ុង ត្រីងៀត ឆៃប៉ូវ និងគ្រឿងទេសចំាបាច់ផ្សេងទៀត ជូនដល់បុគ្គលិកប្រមាណជាង៣០០នាក់ ដែលរស់នៅក្នុងផ្នែកខ្លះនៃខណ្ឌមានជ័យ សែនសុខ និងខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានសាលារាជធានីភ្នំពេញសម្រេចបិទខ្ទប់កាលពីសប្តាហ៍មុននេះ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឲ្យដឹងថាការឧបត្ថម្ភនេះ នឹងជួយសម្រួលដល់បុគ្គលិកដែលរស់នៅតំបន់ខ្លះនៃខណ្ឌទាំង៣ ដោយមិនចាំបាច់ចេញក្រៅលំនៅឋាន ដើម្បីស្វែងរកទិញម្ហូបអាហារ។

កន្លងមក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានផ្តល់ជាសម្ភារចាំបាច់សម្រាប់ការពារការឆ្លងជំងឺកូវីដ-១៩ ដូចជាម៉ាស់ និងទឹកអាកុលជូនដល់បុគ្គលិករបស់ខ្លួនផងដែរ៕