(ភ្នំពេញ)៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ ខ្មែរ ប៊ែវើរីជីស បានប្រគល់ទឹកបរិសុទ្ធ កម្ពុជា ៣,០០០កេស និងទឹកក្រូចអាយស៍ IZE ១,០០០កេស ជូនសាលារាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី-១៩។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ ខ្មែរ ប៊ែវើរីជីស នៅតែរក្សាគោលជំហរជួយគ្នាទៅវិញទៅមក តាមរយៈការសហការជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ គ្រប់រូបភាព ដើម្បីរួមគ្នាបញ្ចប់ការរាតត្បាតនៃជំងឺនេះឲ្យបានឆាប់ៗ»

គួរបញ្ជាក់ថា ខ្មែរ ប៊ែវើរីជីស នឹងបន្តយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដោយឧបត្ថម្ភ ទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈផ្សេងៗ ជូនកងកម្លាំងប្រចាំការនៅតាមទីតាំងបិទខ្ទប់សំខាន់ៗ ទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញផងដែរ៕