(តូក្យូ)៖ ការសម្រេចមួយទៅលើចំនួនកំណត់សម្រាប់អ្នកទស្សនាក្នុងស្រុក នៃព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic Games អាចនឹងមិនធ្វើឡើងនោះទេរហូតដល់ខែមិថុនា មួយខែមុនពេលវេលាការចាប់ផ្តើមព្រឹត្តិការណ៍នេះផ្លូវការ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មានជប៉ុន Mainichi នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។

ការសម្រេចចិត្តដែលអ្នកទស្សនាបរទេស នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលរួមទស្សនានោះបានធ្វើឡើងកាលពីខែមីនា ហើយការសម្រេចលើចំនួនអ្នកទស្សនាក្នុងស្រុក ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅក្នុងខែមេសានេះ ប៉ុន្តែព័ត៌មានចុងក្រោយរបស់ Mainichi នេះ បានបញ្ជាក់ថា អាចនឹងធ្វើឡើងនៅខែមិថុនា។

គួរបញ្ជាក់ថា Tokyo Olympics ត្រូវបានពន្យារពេល ១ឆ្នាំដោយសារតែការរីករាលដាលនៃមេរោគ COVID-19 ហើយគ្រោងនឹងរៀបចំឡើងវិញ ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ នេះ៕