(មេនឆេស្ទើ)៖ លោក Ed Woodward ដែលត្រូវបានគេស្គាល់ថា ជាអនុប្រធានក្លិបបាល់ទាត់ Manchester United នោះ បានប្រកាសចុះចេញពីតំណែងនៅបញ្ចប់រដូវកាលឆ្នាំ២០២០-២០២១ ដោយសារបញ្ហាចម្រូងចម្រាសរឿងបង្កើតពានអឺរ៉ុបថ្មី European Super League។

លោក Woodward បានកាត់តំណែងជា Vice Chairman នៅក្នុងក្លិបបិសាចក្រហម Manchester United ដែលលេងក្នុងលីគកំពូលអង់គ្លេស Premier League គិតចាប់តាំងពីឆ្នាំ២០១៣ មក។

សេចក្តីប្រកាសលាលែងពីតំណែងដ៏តក់ក្រហល់នេះ ត្រូវបានធ្វើនៅក្រោយពេលក្លិប Man Utd បានព្រមព្រៀងចូលក្នុងការប្រកួតពានថ្មី European Super League ក្នុងចំណោម ៥ក្លិបធំៗផ្សេងទៀតរបស់អង់គ្លេស ដែលត្រូវបានដកខ្លួនចេចេញវិញនៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១ នេះ នៅក្រោយពេលរងសម្ពាធខ្លាំងពីអ្នកគាំទ្រ និងស្ថាប័នសាម៉ីជាដើម។

ទន្ទឹមគ្នានោះដែរ សហប្រធានក្លិប Man Utd លោក Joel Glazer ក៏រំពឹងត្រូវបានគេតែងតាំងជាអនុប្រធាន Super League ផងដែរ ដ្បិតក្រុមគ្រួសារ Glazer ដែលធ្វើការរួមគ្នាក្នុងក្លិបបិសាចក្រហមក៏បានព្រមព្រៀងគ្នាក្នុងការចែកផ្លូវជាមួយលោក Ed Woodward ដែរ៕